ឥណ្ឌូនេស៊ី៖ មន្ត្រីនគរបាលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា យ៉ាងហោចណាស់មន្ត្រីនគរបាល ៣នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែក នៅប៉ុស្តិ៍នគរបាលមួយកន្លែងនៅថ្ងៃពុធនេះក្នុងខេត្តជ្វាខាងលិច (West Java) ហើយអាជ្ញាធរកំពុងស៊ើបអង្កេតប្រភពនៃការបំផ្ទុះគ្រាប់បែកនេះ។

ទូរទស្សន៍ Kompas បានចេញផ្សាយវីដេអូនៃការបំផ្លាញនៅច្រកចូលប៉ុស្តិ៍នគរបាលក្នុងទីក្រុង Bandung និងបានផ្លូវបិទនៅជិតក្នុងតំបន់នេះ។ ប្រភពនៃការបំផ្ទុះគ្រាប់បែកនៅពុំទាន់ដឹងច្បាស់នៅឡើយ។ ឥណ្ឌូនេស៊ីជាប្រទេសមានប្រជាជនមូស្លីមភាគច្រើនបំផុតលើពិភពលោក បានរងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធឥស្លាម ដោយពេលខ្លះនគរបាលគឺជាគោលដៅ។ កាលពីឆ្នាំ2019 ប្រទេសឥណ្ឌូនេស៊ីបានបង្កើតច្បាប់ប្រឆាំងភេរវកម្មថ្មីដ៏តឹងរឹង បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតដែលជាប់ពាក់ព័ន្ធនឹងក្រុម Jamaah Ansharut Daulah (JAD) ដែលបំផុសគំនិតដោយក្រុមរដ្ឋអ៊ីស្លាម៕
អត្ថបទ៖ ប៊ុនថន