កម្ពុជា-កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហការ និងពង្រឹងវិស័យពន្ធដារ

2022/12/07 07:57:36 pm        698

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ បាន​ចុះអនុស្សរណៈយោគយល់គ្នា ​នៃកិច្ចសហប្រតិបត្តិការបន្ថែម​ លើការអនុវត្តកិច្ចព្រមព្រៀង, ពង្រឹងការ​ផ្លាស់ប្តូរ​ព័ត៌មាន,​ ការផ្តល់វគ្គបណ្តុះបណ្តាល​សម្រាប់មន្ត្រីពន្ធដារ, ការរៀបចំសិក្ខាសាលា​ជួយឱ្យធុរជនកូរ៉េនៅកម្ពុជា, បង្កើនការយល់ដឹងអំពីកាតព្វកិច្ច ​និងអនុលោមភាពពន្ធ។

ការចុះអនុស្សរណៈយោគយល់គ្នា ​ធ្វើឡើងនៅក្រោមវត្តមាន ​របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធដារ ​និងឯកឧត្តម KIM CHANGKI អគ្គនាយកនៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២២។

ការចុះអនុស្សរណៈយោគយល់គ្នា ​ផ្តោតទៅលើកត្តាសំខាន់ៗពាក់ព័ន្ធវិស័យពន្ធដាររួមមាន៖ កិច្ច​សហប្រតិបត្តិការបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង (DTA), ពង្រឹងការផ្លាស់ប្តូរព័ត៌មាន (EoI), ការផ្តល់វគ្គ​បណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ​ (GDT) ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវការ​គ្រប់គ្រ​ង​ប្រកបដោយប្រសិទ្ធភាព ​និងសមត្ថភាពនៃការគ្រប់គ្រងពន្ធដារ, ការរៀបចំសិក្ខាសាលា​ជាប្រចាំ ​ដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយឱ្យធុរជនកូរ៉េ​ ដែលប្រកបធុរកិច្ចនៅកម្ពុជា បង្កើន​ការយល់ដឹងអំពីកាតព្វកិច្ច ​និងអនុលោមភាពពន្ធ ដោយក្នុងនោះអគ្គនាយកដ្ឋានពន្ធដារ មានបំណង​ចង់សិក្សាពីបទពិសោធន៍របស់រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ លើផ្នែកបច្ចេកវិទ្យាព័ត៌មាន​ដូចជា Artificial Intelligence (AI) និង Big Data ជាដើម។

ពាក់ព័ន្ធវិស័យពន្ធដារនេះ, កម្ពុជា និងសាធារណរដ្ឋកូរ៉េ​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង DTA ដោយជោគជ័យលើចុះហត្ថលេខា ​ចាប់ផ្តើមពីថ្ងៃទី ២៥ ខែវិច្ឆិកា ​ឆ្នាំ២០១៩ ​ដល់ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ ។

កិច្ចព្រមព្រៀងទ្វេភាគីនោះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើន​ដល់អ្នកជាប់ពន្ធ និងអ្នក​វិនិយោគនៃប្រទេសទាំងពីរ បច្ចុប្បន្នក្រុមហ៊ុនកូរ៉េចំនួន ​១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បាន​កំពុងទទួលបានអត្ថប្រយោជន៍ពី DTA ហើយលើសពីនេះទៀត ​មានក្រុមហ៊ុនកូរ៉េជាច្រើន បាន​បន្តស្នើសុំអត្ថប្រយោជន៍ពី DTA  គិតត្រឹមខែ វិច្ឆិកា ឆ្នាំ២០២នេះ សរុបមានចំនួន ៣៦ សំណើរ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm