មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជំរុញទ័ពមួកខៀវបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា

2022/12/07 08:34:21 pm        648

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជម្រុញកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបេសកកម្មរក្សា​សន្តិភាព​អង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសទាំងអស់ ត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍កម្ពុជា ​ប្រពៃណីវប្បធម៌ ម្ហូបអាហារប្រពៃណីកម្ពុជាជាដើមនៅក្នុង​តំបន់​បេសកកម្ម ​ដើម្បីជម្រុញប្រជាជននៃប្រទេសទាំងនោះមកទស្សនាកម្ពុជា នៅពេលគេ​ទទួល​បានសុខសន្តិភាព។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងប្រាប់BTV នៅថ្ងៃទី៧ ខែធ្នូនេះថា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ​កម្លាំងរក្សាសន្តិភាព ពុំមានការរៀបចំ​ព្រឹត្តិការណ៍ជួបជុំច្រើននោះទេ​ ដោយសារវិបត្តិកូវីដ១៩ ហើយបច្ចុប្បន្នគឺគេអាចជួបជុំ​រៀបចំ​ព្រឹត្តិការណ៍ កម្មវិធីបានវិញហើយ​ ហើយកងកម្លាំងមួកខៀវកម្ពុជា នៅតាមបណ្តាតំបន់បេសកកម្ម​នៅពេលរៀបចំកម្មវិធីនានា​ គឺត្រូវដាក់​បញ្ចូលកម្មវិធី​ផ្សព្វផ្សាយគោលដៅទេសចរណ៍ ​ប្រពៃណី វប្បធម៌ ម្ហូបអាហារកម្ពុជាឡើងវិញ ដើម្បីឲ្យភ្ញៀវមកពីបណ្តាប្រទេសនានានៅក្នុងតំបន់​បេសកកម្ម​ស្គាល់ពីកម្ពុជា ​និងឲ្យគេជួយផ្សព្វផ្សាយពីកម្ពុជា ​និងនាំគ្នាមកទស្សនាកម្ពុជា។

ឯកឧត្តម សែម សុវណ្ណនី បន្តថា កន្លងមក កងកម្លាំងកម្ពុជា ​នៅតាមតំបន់បេសកកម្ម ក្រៅពីធ្វើការ​ងារស្នូលឲ្យUN ​កងកម្លាំងយើងក៏បានរៀបចំកម្មវិធី​ជាច្រើនដូចជា នៅក្នុងកម្មវិធីឈប់​សំរាក​បុណ្យ​ជាតិ បុណ្យចូលឆ្នាំថ្មី ​បុណ្យភ្ជុំបិណ្ឌ និង ​បុណ្យអុំទូកជាដើម គឺគេបានរៀបចំចាក់​ស្ពតវីដេអូ​ទេសចរណ៍របស់ក្រសួងទេសចរណ៍​ រៀបចំកម្មវិធីរំាកម្សាន្ត ​សំដែងសិល្បៈ និងបង្ហាញម្ហូប​អាហារ​ប្រពៃណីខ្មែរ ​ហើយតាមរយៈការផ្សព្វផ្សាយនេះ​ កន្លងមកក៏មានពលរដ្ឋលីបង់ខ្លះ និងភ្ញៀវកម្លាំង​មួកខៀវបណ្តាប្រទេស​ ក៏បានមកទស្សនាកម្ពុជា ​ដោយផ្ទាល់ដែរ។

សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន កម្ពុជាមានកម្លាំងរក្សាសន្តិភាពប្រមាណ៨០០នាក់ បាននិង​កំពុង​ឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅតាមបណ្តាចំនួន៤ រួមមាន៖ លីបង់ ម៉ាលី អាហ្វ្រឹកកណ្តាល​ និងប្រទេសស៊ូដង់ខាងត្បូង​ ហើយក្នុងចំណោមកម្លាំងនេះ ក៏មាន​កងកម្លាំងមួយចំនួនតូចទៀត ​បានបន្តដំណើរទៅបំពេញបេសកកម្មនៅប្រទេសសាយប្រ៊ីស ប្រទេសស៊ូដង់ ​យេមែន និងបណ្តាប្រទេសនានាទៀតទៅតាមសំណើរ​នៃទីបញ្ជា Unនៅ​តំបន់​បេសកកម្ម៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm