World Bank​ ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្នុងរង្វង់៤,៨ភាគរយ

2022/12/07 08:45:52 pm        723

ភ្នំពេញ៖ ធនាគារពិភពលោក ( World Bank ) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២នេះ ក្នុងរង្វង់ ៤,៨ភាគរយ ដោយគាំទ្រដោយកំណើននៃការនាំចេញ ​ផលិតផលកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកង់ជាពិសេសកំណើនចំនួនទេសចរអន្តរជាតិចូលទស្សនានៅកម្ពុជា។

ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ​ក្រោមចំណងជើងថា Navigating Global Economic Headwinds ​ចេញផ្សាយនៅថ្ងៃទី៧ ​ខែធ្នូនេះ ​ធនាគារពិភពលោក លើកឡើងថា ការព្យាករ​កំណើន GDP ពិតប្រាកដរបស់កម្ពុជា ក្នុងរង្វង់ ៤,៨ ​ភាគរយក្នុងឆ្នាំ ២០២២ ដោយផ្អែកលើការ​ងើប​ឡើងវិញនៃសេដ្ឋកិច្ចដែលមានលក្ខណៈទូលំទូលាយជាងមុន។

ធនាគារពិភពលោក ​បន្តលើកឡើងថា ​ការកើនឡើងនៃការនាំចេញ-ជាពិសេសសម្លៀកបំពាក់ ស្បែក​ជើងទំនិញធ្វើដំណើរ ​និងការផលិតកង់ ​ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និង​ការវិលត្រលប់មកវិញនៃលំហូរ ​វិនិយោគដោយផ្ទាល់បរទេស បានជួយទ្រទ្រង់ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ចនៅឆ្នាំនេះ។

ទោះបីជាសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងពង្រីកបន្ថែមទៀតនៅឆ្នាំក្រោយ ដែលត្រូវបានគាំទ្រ​ដោយ​ការ​ស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ​ខណៈដែលអត្រាការងារមានភាពប្រសើរឡើង និង​អតិផរណាធ្លាក់ចុះ​ រួមជាមួយនឹងការចំណាយរប​ស់រាជរដ្ឋាភិបាល​ក្នុងអំឡុងពេលបោះឆ្នោត ការ​ព្យាករ​កំណើនពិតប្រាកដសម្រាប់ឆ្នាំ២០២៣​ ត្រូវបានបន្ទាបមកត្រឹម​ ៥,២ ​ភាគរយដោយសារតែ ទស្សនវិស័យ​សកល​មិនសូវអំណោយផល។

ក្នុងរយៈពេលខ្លី សមតុល្យសារពើពន្ធ​ត្រូវបានព្យាករថា នឹងបន្តធ្វើឱ្យមាន​លក្ខណៈធម្មតាឡើងវិញ បន្ទាប់​ពី​កំណើនដ៏រឹងមាំ​ និងការគ្រប់គ្រងប្រាក់​ចំណូល​កាន់​តែប្រសើរឡើង។

របាយការណ៍ ដដែល​ លើកឡើងថា អតិផរណាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ ៤,២ ភាគរយ និង៣​,៨ ភាគរយនៅឆ្នាំ២០២៣ ​និ២០២៤ រៀងគ្នា ​ខណៈភាពក្រីក្រត្រូវបានគេរំពឹងថានឹងធ្លាក់​ចុះដោយសារតែការស្តារសេដ្ឋកិច្ចដែលបាន​ព្យាករ​ និង​អតិផរណាកម្រិតមធ្យម៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm