ឯកឧត្តម លី ធុជ ប្រាប់នាយកប្រតិបត្តិនៃអង្គការ MAG ថា ៣០ឆ្នាំនេះ កម្ពុជាឈានមុខ និងជាប់ចំណាត់ថ្នាក់លេខ១ ដែលមានផ្ទៃដីបោសសម្អាតមីនរួចធំជាងគេ

2022/12/07 09:38:51 pm        1.2 K

ភ្នំពេញ៖ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោក Darren Cormack នាយកប្រតិបត្តិនៃអង្គការ MAG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី​ បានសម្តែងនូវការអបអរសាទរខួប៣០ឆ្នាំនៃការបង្កើតអង្គការ MAG ប្រចាំនៅកម្ពុជា ក្នុងចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌ ក៏ដូចជាការជួយសង្រ្គោះ​អាយុជីវិតមនុស្ស និងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះខិតខំប្រឹងប្រែង និងការលះបង់​គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ MAG ​ទាំងអស់​ ព្រមទាំងបានចាត់ទុកអង្គការ MAG គឺជាដៃគូមួយយ៉ាងសំខាន់ មិនត្រឹមតែការងារបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះ​នៅ​ទីវាលប៉ុណ្ណោះទេ ​គឺជាដៃគូយុទ្ធសាស្រ្តឲ្យរយៈពេល ៣០ឆ្នាំ ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា នឹង​បន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់អង្គការ MAG ក្នុងភាពជាដៃគូសកម្មភាពមីន​នៅ​កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ នាយកប្រតិបត្តិនៃអង្គការ MAG ថា រយៈពេល ៣០ឆ្នាំនេះ កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ក្នុងពិភពលោក ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ និងត្រូវបានទទួលស្គាល់ជាប្រទេសឈានមុខ និងជាប់ចំណាត់ថ្នាក់លេខ១ ដែលមានផ្ទៃដីបោសសម្អាតមីនរួចធំជាងគេ។

ឯកឧត្តមបន្តទៀត រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារបោសសម្អាតមីន និងគ្រប់មិនទាន់ផ្ទុះ ជាពិសេសថ្មីៗនេះ ​សម្តេចតេជោ នាយករដ្ឋមន្រ្ទី នាឱកាសបិទសន្និបាទខួប ៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា ​បានជម្រុញឲ្យពន្លឿនការងារបោសសម្អាតមីន ព្រមទាំង​បាន​ទម្លាក់ថវិការបស់រាជរដ្ឋាភិបាលចំនួន ​៣០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីចូលរួម​គាំទ្រ​គោលដៅកម្ពុជាអស់មីនឆ្នាំ២០២៥។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ អង្គការ MAG​ បានរំដោះផ្ទៃមីន និងគ្រាប់មិនទាន់​ផ្ទុះចំនួន ១២៤,៧ គីឡូម៉ែត្រក្រឡា រកឃើញ ​និង​កម្ទេច​ចោលគ្រាប់មីនចំនួន ​៨៤.១៨៨ គ្រាប់ គ្រាប់​បែកចង្កោម ៣២.១៧១ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម​ដទៃទៀត ​២៨៨.០៤៩ គ្រាប់ ដោយ​មាន​អ្នក​ទទួលផលជាង​ ២លាននាក់ ព្រមទាំង​បាន​អប់រំ​អំពី​គ្រោះថ្នាក់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះចំនួន ៣៧.៧១០ លើក៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm