ភ្នំពេញ ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌ បានបើកការចុះបង្ក្រាបទីតាំងល្បែងស៊ីសងដ៏ធំមួយ នៅក្នុងអាគារមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ក្បែរនឹងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នេះ ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធិផល កម្លាំងចម្រុះ បានឃាត់ខ្លួនអ្នកញៀនល្បែង និងអ្នកមើលការខុសត្រូវក្នុងទីតាំង សរុបជាង១០នាក់ ( មានជនជាតិចិនមួយចំនួន ) និងដកហូតវត្ថុតាង មានទូហ្គេមបាញ់ត្រី និងទូបៀការ៉ាត់ ជាច្រើនគ្រឿងផងដែរ ។ បច្ចុប្បន្នអ្នកពាក់ព័ន្ធ ត្រូវបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តនីតិវិធី ៕ អត្ថបទ ៖ លីហេង









