ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានផ្សព្វផ្សាយឱ្យដឹងថា គិតត្រឹមម៉ោង ២ រសៀលនៃថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជនដែលបានប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុ តិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវបានដឹកពីបណ្ដាខេត្តមកដល់មណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ព្រមទាំងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស អប្បមាទ និងអង្គភាពប្រឆាំងអំពើពុករលួយ៕
ដោយ៖ គង់ ឌិន




