
អន្ដរជាតិ៖ ស្របពេលដែលបណ្តាប្រទេសជាច្រើន ត្រៀមចរចាលើកិច្ចព្រមព្រៀងសកលថ្មី ដើម្បីការពារបរិស្ថានផែនដីនោះ ប្រមុខអង្គការសហប្រជាជាតិ(UN) បានព្រមានថា មិនត្រូវពន្យាពេលទៀតនោះទេ។
អគ្គលេខាធិការ UN លោក Antonio Guterres បាននិយាយប្រាប់ប្រតិភូចូលរួមជំនួបកំពូលជីវចម្រុះ COP15 ក្នុងពិធីបើកកិច្ចប្រជុំកាលពីថ្ងៃអង្គារនៅទីក្រុង Montreal ប្រទេសកាណាដា ថា មនុស្សជាតិបានក្លាយជាអាវុធដ៏សាហាវនៃការផុតពូជទ្រង់ទ្រាយធំ ហើយកិច្ចប្រជុំមួយនេះ គឺជាឱកាសរបស់ពួកយើង ដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញដ៏ច្រើនហួសហេតុ៕