
អន្ដរជាតិ៖ ក្រុមតំណាងបក្សប្រឆាំងមកពីក្រុមប្រឹក្សា ៥តំបន់របស់រុស្ស៊ី បានផ្ញើបណ្តឹងឧទ្ធរណ៍ជំរុញឲ្យលោកប្រធានាធិបតី Vladimir Putin ចេញក្រិត្យបញ្ចប់ការកែណ្ឌកងទ័ពដោយផ្នែក ដែលលោកបានប្រកាសកាលពីខែកញ្ញាកន្លងទៅ ដើម្បីពង្រឹងកងកម្លាំងវាយលុករបស់ទីក្រុងម៉ូស្គូ នៅប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសបញ្ចប់ការកែណ្ឌកងទ័ព ៣០ម៉ឺននាក់ នៅថ្ងៃទី ៣១ ខែតុលាកន្លងទៅ ក្រោយកើតមានភាពវឹកវរអស់រយៈពេលជាច្រើនសប្តាហ៍ ដែលនាំឲ្យប្រជាពលរដ្ឋរុស្ស៊ីរាប់សែននាក់ រត់ភៀសខ្លួនចេញពីប្រទេស៕
