សៀមរាប៖ ឯកឧត្តម សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២២នេះ បានអញ្ជើញបញ្ចុះបឋមសិលាកសាងព្រះវិហារវត្ដធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ដើម្បីដោះស្រាយនូវកិច្ចការទាំងនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏ដូចជាសប្បុរសជននានា បានបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់បន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក រួមមាន៖ ផ្លូវ ប្រព័ន្ធភ្លើង សាលារៀន ផ្សារសហគមន៍ ហើយនៅថ្ងៃនេះ យើងបាននឹងកំពុងរៀបចំពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មីនៃទីអារាមវត្តធម្មជាតិរុនតាឯក។
គួរបញ្ជាក់ថា ព្រះវិហារថ្មីដែលបាន នឹងកំពុងរៀបចំពិធីបញ្ចុះបឋមសិលាកសាងនាពេលនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយដែលផុសចេញពីសន្ដាននូវចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ឲ្យឃើញការរីកចម្រើននៃវិស័យពុទ្ធចក្រក្នុងខេត្តសៀមរាបមួយកម្រិតទៀត៕














