Booysen Shane ចាប់ផ្ដើម​ហាត់​បណ្ដើរៗ ស្រប​ពេល​មាន​សុខភាព​ធម្មតា​វិញ​

2021/04/27 09:59:58 am        111

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ស្នូល​របស់​ក្លិប​នគរបាល​ជាតិ Booysen Shane បាន​ឲ្យ​ដឹង​ថា ពេលនេះ​ស្ថាន​ភាព​ជំងឺ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ច្រើន​ហើយ ពោល​គឺ​មាន​សភាព​ដូចដើម​វិញ។ ទន្ទឹម​ជាមួយគ្នា គេ​ក៏​ចាប់ផ្ដើម​ធ្វើការ​ហាត់​រត់​ជា​បណ្ដើរៗ ដើម្បី​ប្រមូល​កម្លាំង​ឡើងវិញ​ផង​ដែរ។​

​កីឡាករ​សញ្ជាតិ​អាហ្វ្រិក​ខាងត្បូង​រូប​នេះ​បាន​បន្ថែម​ថា មក​ទល់​ពេល​នេះ​ជិត ២​សប្ដាហ៍​ហើយ ដែល​ខ្លួន​បាន​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​មាន​បញ្ហា​គាប​សរសៃឈាម ហើយ​បច្ចុប្បន្នខ្លួន​ហាក់​មាន​សុខភាព​ដូចដើម​វិញ និង​អាច​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​បាន​ខ្លះ ដូចជា​ការ​រត់ និង​ការហាត់​ប្រមូល​កម្លាំង​ជាដើម។​ ​ប៉ុន្តែ​ចំពោះ​ការ​វិល​ត្រឡប់​ចូល​ទីលាន ដើម្បី​ហ្វឹកហាត់​ជាមួយ​ក្រុម Booysen Shane បាន​បញ្ជាក់​ថា រង់ចាំ​ការ​ជួប​ពិគ្រោះ និង​តាមដាន​សុខភាព​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​សិន ដែល​ខ្លួន​គ្រោង​ទៅ​ជួប​ពេទ្យ​នា ១​សប្ដាហ៍​ទៀត ហើយ​បើ​វេជ្ជបណ្ឌិត​អនុញ្ញាត​ឲ្យ​ហាត់​ធម្មតា ខ្លួន​នឹង​ចូល​រួម​ជាមួយ​ក្រុម​វិញក្រោយ​បញ្ចប់​វិធាន​ការ​បិទ​ខ្ទប់ ឬ Lock Down របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ​ទន្ទឹម​ជាមួយគ្នា​លោក សារ៉េត ស៊ីដន អ្នកចាត់ការ​ក្លិប​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្លិបនៅតែ​បន្ដ​ធ្វើការ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត ដើម្បី​តាមដាន និង​ពិនិត្យ​សុខភាព​របស់ Booysen តាម​ការ​ណែនាំ​របស់​ឯក​ឧ​ត្ត​ម ជួន ណា​រិន្ទ ដែល​ជា​ប្រធាន​ក្លិប។ ដូច្នេះ​ការ​វិល​ចូល​ទីលាន​ហ្វឹកហាត់​ជាមួយ​ក្រុម​របស់​ខ្សែប្រយុទ្ធ​វ័យ ៣២​ឆ្នាំ​រូប​នេះ​គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង និង​ការអនុញ្ញាត​របស់​វេជ្ជបណ្ឌិត។​

​ជាមួយគ្នា​ផងដែរ Booysen Shane បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​បងប្អូន​អ្នកគាំទ្រ និង​កីឡាករ​រួម​អាជីពដែល​បាន​សួរសុខទុក្ខ និង​ជូនពរ​ខ្លួន ពិសេស​ក្លិប​នគរបាល​ជាតិ ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្លិប​ផ្សេងៗ​ទៀតដែល​បាន​ជួយ​ជ្រោមជ្រែង និង​ផ្ដល់​កម្លាំងចិត្ត​ដល់​ខ្លួនរហូត​បានជា​សះស្បើយ​ពី​ជំងឺ ហើយ​គេ​ប្ដេជ្ញា​នឹង​ខិតខំ​ហ្វឹកហាត់​ឡើងវិញ ដើម្បី​វិល​ត្រ​ឡប់​ចូល​ទីលាន និង​ការប្រកួតប្រជែង​ដ៏​អស្ចារ្យ​បន្ដ​ទៀត។​ ​សូម​រំឭក​ថា Booysen ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​កាល់​ម៉ែត្រ កាលពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែ​មេសា ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​ តែ​ក្រោយពេល​ក្រុម​គ្រូពេទ្យ​សម្រួល​ចលនា​ឈាម បាន​ធ្វើ​ឲ្យ​សរសៃឈាម​មាន​បញ្ហា​នោះរត់​ធម្មតា​វិញ ដែល​បង្ក​ឲ្យ​ស្ថានភាព​ជំងឺ​របស់​គេបាន​ប្រសើរ​ឡើង រហូត​ក្រុម​គ្រូ​ពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​មេសា ប៉ុន្តែ​ក្លិប​នគរបាល​ជាតិ​បាន​ទុក​ពេល ១​ខែ​ដើម្បី​ឲ្យ​រូបគេ​សម្រាក​ព្យាបាល​ឲ្យ​បានជា​សះស្បើយ ១០០%៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm