ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការប្រកាសបិអបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត, លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៥៧៧.៥៥០នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៥៨.៣៧២នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៦០.៧៦៩នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួន ១៧៨.៥២១នាក់។


