ពលរដ្ឋខេត្តព្រះសីហនុ ត្រៀមខ្លួនទទួលភ្ញៀវមកពីចម្ងាយ កម្សាន្ត​សប្បាយ​បុណ្យសមុទ្រ​នៅថ្ងៃ​ស្អែក​នេះ

2022/12/08 05:42:23 pm        499

នៅថ្ងៃស្អែក ព្រឹត្តិការណ៍បុណ្យសមុទ្រជុំទី៣ អមដោយ​ព្រឹត្តិការ​ណ៍​មហាសន្និបាត​ក្លឹបឆ្នេរ​សមុទ្រ​ស្អាត​ជាង​គេ​លើពិភពលោក នៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមបើកដំណើរការ។ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ បានត្រៀមខ្លួនរួចរាល់ ទទួលភ្ញៀវ​មក​ពី​ចម្ងាយ​មក​ចូល​រួម​កម្សាន្ត​សប្បាយ​បុណ្យ​សមុទ្រ ហើយករណីភ្ញៀវណាគ្មានបន្ទប់ស្នាក់នៅ គឺភ្ញៀវ​នោះ​អាច​ទៅ​ស្នាក់​នៅ​ផ្ទះ​ ឬ​អាច​បោះតង់​នៅ​ក្នុងប​រិវេណដីផ្ទះរបស់ពួកគេបាន។

ពលរដ្ឋខេត្តព្រះសីហនុ ថ្លែងប្រាប់BTV នៅថ្ងៃទី៨ ខែធ្នូនេះថា ព្រឹត្តិការណ៍​បុណ្យសមុទ្រ​នេះ​បាន​អាក់ខានរៀបចំ ២ឆ្នាំកន្លងមកហើយ ដោយសារវិបត្តិកូវីដ១៩ ហើយ​សម្រាប់​ការ​រៀបចំ​ព្រឹតិ្តការណ៍​​បុណ្យ​សមុទ្រឡើងវិញនេះ យើងរំពឹងថា នឹងមានភ្ញៀវជាតិអន្តរជាតិចូលរួមច្រើនកុះករ និង​មាន​ភាពសប្បាយរីករាយជាងបណ្តាឆ្នាំកន្លងមក ហើយគេក៏មាន​ការ​ទន្ទឹង​រង់ចាំ​ព្រឹតិ្តការណ៍​នោះ​ឈាន​ចូល​មកដល់ដែរ ជាពិសេស​គឺ​ការ​ត្រៀមចាំ​ទទួល​ភ្ញៀវ​ចម្ងាយ​មក​ស្នាក់​នៅ​ក្នុង​បរិវេណ​ផ្ទះរ​បស់​ពួកគេ ខណៈរដ្ឋបាលខេត្តព្រះសីហនុ ត្រៀមទីតាំងតាមតំបន់ឆ្នេរសមុទ្រច្រើនកន្លែង ទុក​ សម្រាប់​ពលរដ្ឋបោះតង់ស្នាក់នៅផងដែរ។

បើតាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំបុណ្យសមុទ្រ បានថ្លែងថា  ករណីពលរដ្ឋមកលេងកម្សាន្តសប្បាយបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ហើយ​មិន​អាច​រក​បន្ទប់​ស្នាក់​នៅ នៅតាមផ្ទះសំណាក់សណ្ឋាគារបាន គឺរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំ​ទីតាំង​ដី​ទំនេរ​ធំៗ​ចំនួនពីរកន្លែងដែលភ្ញៀវអាចបោះតង់ស្នាក់នៅបាន ទីតាំងទី១ ដីទំនេរ នៅម្តុំផ្លូវ​កែង​២៣​មិថុនា និងទី២ទីតាំងដីនេរនៅម្តុំពយជំទាវម៉ៅ ខណៈ​បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ​មាន​បន្ទប់​ស្នាក់​នៅ​តាមសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាង៩០០០បន្ទប់ ។

សូមបញ្ជាក់ថា ព្រឹត្ដិការណ៍បុណ្យសមុទ្រ អមដោយមាន​ការ​ចូលរួម​ពី​គណៈប្រតិភូ​ជា​សមាជិក​ក្លឹបឆ្នេរ​សមុទ្រ​ស្អាតបំផុតលើពិភពលោកចំនួន ៣៤ក្លឹបឆ្នេរ មកពី ២១ប្រទេស នឹងបង្កើតឲ្យ​មាន​សប្បាយ​ជា​ច្រើន រួមមានពិធីសម្តែងទស្សនីយភាព សិល្បៈ ការប្រគុំតន្ត្រី តាំងពិព័រណ៍ មហោ​ស្រព​ម្ហូប​អាហារ ព្រឹត្តិការណ៍កីឡា ពិធីដាំដើមឈើអនុស្សាវរីយ៍ និងការតាំង​ពិព័រណ៍​សមិទ្ធ​ផល​នានា​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm