កម្ពុជាប្រកាសប្រើជាផ្លូវការឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មការកែទម្រង់ ៣បូក១

2022/12/08 06:00:32 pm        435

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលកម្ពុជា បាន​ប្រកាសដាក់​ឱ្យប្រើប្រាស់ជាផ្លូវការឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រ​ស្តីពី​សុខដុមនីយកម្ម​ការ​កែ​ទម្រង់ ៣បូក១ របស់រាជរដ្ឋាភិបាល ដោយសម្ដេចបានជំរុញស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាពខ្ពស់ ។

ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់នូវឯកសារនេះ កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហ៊ែល ចំរើន អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ (អ.គ.ហ) មានប្រសាសន៍ថា ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្ដីពី​សុខដុមនីយកម្ម​នៃ​ការកែទម្រង់ ៣បូក១នេះ មានគោលបំណងធានាសុខដុមនីយកម្ម នៃការ​កែ​ទម្រង់ ដោយយកសមិទ្ធផល និងបទពិសោធន៍កន្លងមក ធ្វើជាមូល​ដ្ឋាន​ឈា​ន​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយត្រូវ​ឆ្លើយ​តប​ទៅ​នឹង​សភាពការណ៍​វិវត្ត នៃបរិបទសកលលោក ។

នាឱកាសនោះ សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអគ្គលេខាធិការដ្ឋាន និង​លេខាធិការដ្ឋាន ដែលបានសហការគ្នារៀបចំនូវឯកសារនេះឡើង ដោយសម្ដេចបាន អំពាវនាវ ឱ្យ​មាន​ការ​ចូលរួមកាន់តែសកម្មថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងដំណាក់​កាល​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​នេះ ។

សម្តេច ស ខេង បានបន្ថែមថា ផ្អែកទៅលើការរីកចម្រើន តម្រូវការសង្គម រួមជាមួយ​ការ​ប្រកួត​ប្រជែង​លើ​ឆាកអន្តរជាតិកម្ពុជាត្រូវផ្តោតការយកចិត្តទុកដាក់ និងត្រូវ​តែ​មាន​ការ​ជំរុញ​លើក​កម្ពស់​ប្រសិទ្ធ​ភាព នៃការធ្វើកំណែទម្រង់ផ្នែកអភិបាលកិច្ច ដើម្បី​ធានា​ដល់​ការ​ឆ្លើយ​តប​យ៉ាង​មាន​ប្រសិទ្ធ​ភាព នៃតម្រូវការសង្គមផង និងដើម្បី​ការ​ទប់ទល់​ទៅ​នឹង​សភាពការណ៍​វិវត្ត​នៃ​បរិបទ​សកល​លោក និងហេតុការណ៍នានា ដែលកើតចេញពីវិត្តបត្តិពិភពលោកផងដែរ ។

សម្តេច​ក្រឡាហោម បានបន្តថា ការធ្វើកំណែ​ទម្រង់​នេះ​មាន​លក្ខណៈ​ជា​អន្តរវិស័យ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់ផង និងប្រយោលផង ព្រមទាំងមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក អាស្រ័យ​ហេតុនេះជោគជ័យ គឺអាស្រ័យទៅលើការរៀបចំដោយការយកចិត្តទុកដាក់ និងភាព​ប្រទាក់​ក្រឡាគ្នា ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក ។

នាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ថា ដើម្បីធានាឱ្យឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពី “សុខដុមនីយកម្មការកែទម្រង់ ៣បូក១ នៃរាជរដ្ឋាភិបាលនេះ ត្រូវបានអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ គឺអគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋាន នៃកម្មវិធីកំណែទម្រង់ទាំង៤ ត្រូវបន្ត​កិច្ច​សហប្រតិបត្តិការ​រួមគ្នាក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាពរួម ឱ្យកាន់តែមាន​ភាព​ប្រទាក់​ក្រឡា​គ្នា ស្របតាមអភិក្រមដែលបានកំណត់ក្នុងឯកសារនេះ ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        13
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        224
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm