យោងតាមហ្វេសប៊ុកផ្លូវការឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ មានករណីផ្ទុះមីនតោនជាសំណល់សង្គ្រាម នៅភូមិកូនជ្រឹង ឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ និងបំផ្លាញត្រាក់ទ័រភ្ជួរដីប្រភេទគូប៊ូតាមួយគ្រឿង។
ឯកឧត្ដមបន្តថា នេះជាសោកវិនាសកម្មសំណស់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រាម នៅតែបន្តបង្កអសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា។



