Eric Pen ម្ចាស់​ខ្សែក្រវាត់ WBA កំពុង​សម្រុក​ធ្វើ​រឿង ២​យ៉ាង​ដើម្បី​ត្រៀម​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ​

2021/04/27 09:59:58 am        143

​​ប្រដាល់​សកល៖ កីឡាករ​ប្រដាល់​សកល​ខ្មែរ​-​អាមេរិក Eric Pieroun Pen ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក WBA Asia បាន​នឹង​កំពុង​សម្រុក​ហ្វឹកហាត់​ជាខ្លាំង ជាមួយ​ក្លិប​របស់​ខ្លួននៅ​ប្រទេស​វៀតណាម ដើម្បី​ត្រៀម​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​លើកដំបូង ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ​នា​ចុង​ឆ្នាំ​២០២១ នេះ។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រោយ​ក្លាយ​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា Eric Pen បាន​បង្ហាញ​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ត្រៀមខ្លួន​ប្រកួត​តំណាង​កម្ពុជា ជាក់ស្ដែង​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​រូប​នេះ កំពុង​សម្រុក​ធ្វើ​រឿង ២​យ៉ាង​ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម ទី​១-​គឺ​ការ​សម្រក​ទម្ងន់​មក​នៅ​ក្រោម ៩១​គីឡូក្រាម និង​ទី​២-​ការ​ខិតខំ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ប្រជែង​មេដាយ​ជូន​ប្រទេស​កំណើត​របស់​ឪពុកម្ដាយ​ខ្លួន។​ គួរ​ដឹង​ថា Eric Pen គឺជា​កូន​ខ្មែរ​កើត​នៅ​អាមេរិក ដែល​មាន​ឪពុកម្ដាយ​ជា​អ្នក​ខេត្ត​កំពត។ កីឡាករ​គីឡូ​ធ្ងន់​រូប​នេះ​បាន​ចាប់ផ្ដើម​ហាត់​ប្រដាល់​ដំបូងនៅ​ឆ្នាំ​២០១៤ ក្នុង​ក្លឹប Saigon Sports Club ដែល​ជា​ការហាត់​កម្សាន្ត និង​សុខភាព​ប៉ុណ្ណោះ។ ប៉ុន្ដែ​ក្រោយ​មើល​ឃើញ​ពី​ទេពកោសល្យ​ដ៏​ល្អ​របស់​គេ គ្រូ​បង្វឹក​ក្លឹបបាន​ព្យាយាម​បង្ហាត់​គេ​រហូត​ក្លាយ​ជា​កីឡាករ​អាជីពនៅ​ខែ​សីហា ឆ្នាំ​២០១៨ ខណៈ​ប្រកួត​លើក​ទី​៣ ក្នុង​ឆ្នាំ​២០១៩ គេ​បាន​ផ្ដួល​ឥណ្ឌូណេស៊ី​ឲ្យ​សន្លប់ ដើម្បី​គ្រង​ខ្សែក្រវាត់​ពិភពលោក WBA Asia តែម្ដង។​

​បន្ទាប់មក​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា និង​កីឡាករ​ខ្មែរ​-​អាមេរិក​រូប​នេះ​ក៏បាន​ព្យា​យាម​ទំនាក់​ទំនង និង​ធ្វើការ​ជាមួយគ្នារហូតដល់​ខែ​កក្កដា ឆ្នាំ​២០០២ សហព័ន្ធ​ក៏បាន​ប្រកាស Eric Pen គឺជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ជា​ផ្លូវការ ដើម្បី​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា។ Eric Pen បាន​សម្ដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង ក្រោយ​បាន​ក្លាយ​ជា​កីឡាករ​តំណាង​ប្រទេស​កំណើត​របស់​ឪពុកម្ដាយ​ខ្លួន ហើយ​គេ​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​កម្ពុជា រួម​ទាំង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ទៀត​ផង៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        331
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        412

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm