បាល់ទាត់៖ គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់លោក Hansi Flick នឹងបន្តស្ថិតក្នុងតំណែងដដែលទោះបីបរាជ័យនៅ World Cup ក៏ដោយ នេះបើតាមសេចក្តីថ្លែងការរបស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ DFB។ លោក Hansi Flick និងអ្នកចាត់ការទូទៅ Olivier Bierhoff បានទទួលរងការរិះគន់ខ្លាំង បន្ទាប់ពីអាល្លឺម៉ង់ធ្លាក់ពី World Cup ត្រឹមវគ្គវិលជុំក្នុងពូលពីរព្រឹត្តិការណ៍ជាប់គ្នា។
ក្នុងនោះដែរលោក Olivier Bierhoff ក៏បានចាកចេញពីតំណែងមុនកិច្ចសន្យាបញ្ចប់ តែលោក Hansi Flick នឹងបន្តស្ថិតក្នុងតំណែង។ DFB បានឱ្យដឹងថា អាល្លឺម៉ង់នឹងបន្តដាក់គោលដៅជោគជ័យនៅ Euro 2024 ហើយសហព័ន្ធមានទំនុកចិត្ត ១០០% លើលោក Hansi Flick។ អាល្លឺម៉ង់បានធ្លាក់ត្រឹមវគ្គចែកពូលនៅ World Cup 2022 កាតានេះបន្ទាប់ពីចាញ់ជប៉ុន ស្មើអេស្ប៉ាញ និងឈ្នះកូស្តារីកា តែជប៉ុន និងអេស្ប៉ាញបានឡើងជុំបន្ត។
កាលពី World Cup 2018 នៅរុស្ស៊ីអាល្លឺម៉ង់ក៏ធ្លាក់ត្រឹមវគ្គចែកពូលដែរ ដែលនៅពេលនោះគឺជាប្រវត្តិសាស្ត្រនៅ World Cup សម្រាប់អាល្លឺម៉ង់រយៈពេល ៨០ធ្លាក់ក្នុងវគ្គចែកពូល។ មិនតែប៉ុណ្ណោះអាល្លឺម៉ង់នៅ Euro 2020 ក៏មិនអាចឡើងវគ្គ ១៦ក្រុមចុងក្រោយផងដែរ៕
អត្ថបទ៖នាង សុភាវុធ