រយៈពេលជិត១ខែបន្ទាប់ពីការរញ្ជួយដីនៅតំបន់តែមួយ ដែលបានសម្លាប់មនុស្ស ៣៣៤នាក់ មានការរញ្ជួយជាច្រើនបានបង្កការភ័យខ្លាច សម្រាប់ពលរដ្ឋក្នុងតំបន់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
របាយការណ៍ជាច្រើនបានលើកឡើងថា ការរញ្ជួយគឺចន្លោះពី ៥.៨ និង៦.១ រ៉ិចទ័រ។ ប៉ុន្តែមានជម្រៅជ្រៅជាងការរញ្ជួយដ៏ធ្ងន់ធ្ងរកាលពីកន្លងទៅដែលបានបណ្ដាលឲ្យមានបំណាក់ដី និងបំផ្លិចបំផ្លាញលំនៅឋានរាប់ពាន់ខ្នង។
យោងតាមសារព័ត៌មានក្នុងស្រុក ពុំមានសេចក្ដីរាយការណ៍ពីការខូចខាតទេរហូតមកដល់ពេលនេះ៕

