អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ត្រូវបានទស្សនាវដ្ដី Time របស់សហរដ្ឋអាមេរិកជ្រើសរើសជាបុគ្គលប្រចាំឆ្នាំ២០២២ កាលពីថ្ងៃពុធ ទី៧ ខែធ្នូ ដោយនិយាយថា លោកបានបំផុសស្មារតីអ៊ុយក្រែន និងទទួលបានការគាំទ្រជាសកលចំពោះការលើកទឹកចិត្តរបស់លោក ក្នុងការទប់ទល់ការវាយលុករបស់រុស្ស៊ី។
ដោយការបដិសេធមិនព្រមចាកចេញពីរដ្ឋធានី Kyiv របស់អ៊ុយក្រែននៅពេលផ្ទុះសង្គ្រាម ខណៈរុស្ស៊ីបាញ់ស្រោចគ្រាប់បែក អតីតតារាកំប្លែងរូបនេះបានប្រមូលផ្ដុំក្រុមអ្នកសេ្នហាជាតិរបស់លោក តាមបណ្ដាញផ្សព្វផ្សាយនានាពីរដ្ឋធានីនេះ និងបានធ្វើដំណើរទៅគ្រប់កន្លែងនៅទូទាំងប្រទេស ដែលហែកហួរដោយសង្គ្រាមមួយនេះ ដោយការចុះផ្សាយខាងលើបានគូសបញ្ជាក់ពីការផ្ដល់ឋានៈប្រចាំឆ្នាំរបស់ខ្លួន។ កាលពីថ្ងៃអង្គារ ទី៦ ខែធ្នូ លោក Zelenskiy បានទៅសួរសុខទុក្ខទាហានអ៊ុយក្រែនជិតសមរភូមិជួរមុខ ក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត។
ភាពជោគជ័យរបស់លោក Zelenskiy ជាមេដឹកនាំសម័យសង្គ្រាមបានផ្អែកលើការពិតដែលថា សេចក្ដីក្លាហានគឺជាក្ដីសង្ឃឹម។ ពាក្យនេះបានផ្សព្វផ្សាយតាមរយៈមេដឹកនាំនយោបាយរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនៃការវាយលុក ខណៈដែលអ្នកគ្រប់គ្នាបានដឹងថា លោកប្រធានាធិបតីរូបនេះពុំបានចាកចេញពីប្រទេសឡើយ ដោយសារព័ត៌មាន Time បានសរសេរពីការទទួលស្គាល់មេដឹកនាំវ័យ ៤៤ឆ្នាំរូបនេះជាបុគ្គលប្រចាំឆ្នាំ២០២២ នេះ៕
អត្ថបទ៖ សុខមាន