គណៈកម្មការ​សហភាព​អឺរ៉ុប​ស្នើ​កញ្ចប់​ទណ្ឌកម្ម​ទី​៩ ដាក់​លើ​រុស្ស៊ី​

2022/12/08 10:19:39 pm        444

​អឺរ៉ុប៖ គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​បាន​ស្នើ​កញ្ចប់​ទណ្ឌកម្ម​ទី៩ ដាក់​ទៅលើ​រុស្ស៊ី​ជុំវិញ​ការ​វាយ​លុក​នៅ​អ៊ុយ​ក្រែ​ន ដែល​នឹង​រួមមាន​ទាំង​បុគ្គល និង​អង្គភាព​ជិត ២០០​បន្ថែម​ទៀត​ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​និយាយថា គណៈកម្មការ​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ធនាគារ​រុស្ស៊ី​ចំនួន ៣​បន្ថែម​ទៀត និង​ការត្រួតពិនិត្យ និង​ការ​រឹត​បន្តឹង​ការនាំចេញ ជា​ពិសេស​សម្រាប់​ទំនិញ​ប្រើប្រាស់​បាន ២​យ៉ាង​ដូចជា​សារធាតុ​គីមី​សំខាន់ៗ សារធាតុពុល​ផ្តាច់​ជីវិត គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​បច្ចេកវិទ្យា​ព័ត៌មាន​។ ​លោកស្រី​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​វីដេអូ​ថា រុស្ស៊ី​បន្ត​នាំមក​នូវ​ការ​ស្លាប់ និង​ការបំផ្លាញ​ដល់​អ៊ុយ​ក្រែ​ន ហើយ​កំពុង​កំណត់​គោលដៅ​លើ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ដោយ​ចេតនា ដែល​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ប្រទេស​នេះ​ជាប់​គាំង​នៅ​ដើម​រដូវរងា​នេះ​។

លោកស្រី​និយាយ​ថា កញ្ចប់​ទណ្ឌកម្ម​ចំនួន​ ៨ ​ដែល​សហភាព​អឺរ៉ុប​បាន​ណែនាំ​រហូត​មក​ដល់​ពេល​នេះ​ គឺ​វា​បាន​ប៉ះពាល់​ខ្លាំង​រួច​ទៅ​ហើយ ហើយ​បច្ចុប្បន្ន​ប្លុក​នេះ​មានបំណង​បង្កើន​សម្ពាធ​លើ​រុស្ស៊ី​ ដោយ​កញ្ចប់​ទណ្ឌកម្ម​ទី​៩​។​ ​ការ​ដាក់ទណ្ឌកម្ម​តម្រូវ​ឱ្យ​មាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ពី​រដ្ឋ​សមាជិក​ទាំង ២៧​ប្រទេស​របស់​ប្លុក​នេះ ប៉ុន្តែ​វិធាន​ការ​ភាគច្រើន​ដែល​បាន​ស្នើ​ឡើង​ក្នុង​កញ្ចប់​ចំនួន ៨ ​ដំបូង​ត្រូវ​បាន​អនុម័ត​ដោយ​តំណាង​ក្រុម​ប្រឹក្សា​អឺរ៉ុប​ក្នុង​រយៈពេល​ច្រើន​សប្តាហ៍ ទោះបីជា​មួយ​ចំនួន​ត្រូវ​បាន​ទម្លាក់​ចោល ឬ​មាន​ប្រសិទ្ធភាព​តិចតួច​ក៏ដោយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        381
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm