ការសាងសង់ច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន សម្រចបាន៨០%ហើយ

2022/12/08 11:32:20 pm        428

បន្ទាយមានជ័យ ៖ ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ដែលប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ជាមួយខេត្ត​ស្រះកែវ​ប្រទេសថៃ គ្រោងនឹងបញ្ចប់ការសាងសង់ និងបើកឲ្យដំណើរការនៅអំឡុងឆ្នាំ២០២៣ខាងមុខនេះ ខណៈការសាងសង់​សម្រេច​បានប្រមាណ៨០%។

ច្រកព្រំដែនអន្តរជាតិថ្មីនេះមិនត្រឹមតែជួយសម្រួលការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះ​នៅច្រកព្រំដែនអន្តរជាតិ​ប៉ោយប៉ែត​នោះទេ ថែមទាំងអាចជួយសម្រួលដល់ការដោះដូរទំនិញ និងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ នៅពេលច្រក​នេះដាក់​ឲ្យដំណើរការ។

ក្នុងពេលឆាប់ៗខាងមុននេះ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវប្រទេសថៃ នឹងមានច្រកព្រំដែន​អន្តរជាតិស្ទឹងបត់-បាណង​អៀនមួយបន្ថែមទៀត សម្រាប់បម្រើការធ្វើដំណើរ និងដឹកជញ្ជូនទំនិញចេញចូលរវាងខេត្តទាំងពីរ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម សេក សុខុម អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ មកទល់ពេលនេះ​ច្រកព្រំដែន​អន្តរជាតិនេះសម្រេចការសាងសង់បានប្រមាណ៨០% ដោយគ្រោងបញ្ចប់ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ ខាងមុខនេះ។ បច្ចុប្បន្នភាគីថៃ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ នៅឡើយតែខាងកម្ពុជា ដែលកំពុងសម្រុកការសាងសង់​អគារ​ការិយាល័យគយ និងអគារមួយចំនួន។

អ្នកនាំពាក្យរូបនេះជឿជាក់ថា ក្រោយច្រកព្រំដែនអន្តរជាតិនេះ ត្រូវបានដាក់ឲ្យដំណើរការ វានឹងជួយធ្វើឲ្យការ​ដឹកជញ្ជូនទំនិញ​ចេញចូលរវាងខេត្តទាំងពីរ កាន់តែមានភាពល្អប្រសើរនិងលឿនជាងមុន ដ្បិតច្រកព្រំដែនអន្តរជាតិនេះ មានទំហំធំជាង​ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ បន្ថែមលើនេះច្រកនេះ ក៏នឹងរួមចំណែកជួយជំរុញ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរមួយកម្រិតទៀតផងដែរ។

ស្រដៀងគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាជឿជាក់ថា នៅពេលច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ដាក់ឲ្យដំណើរការវានឹងជួយជំរុញ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឲ្យមានការកើនឡើងមួយកម្រិតទៀត។ ព្រោះលោកសង្កេតឃើញថា បើទោះបីកន្លងមកកម្ពុជា និងថៃបានទទួលរងនូវ​ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ តែការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែមានភាពល្អប្រសើរ និងមានការកើន​ឡើងគួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ផងថា ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយមានទុនវិនិយោគជាង២៦លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទាន របស់រាជរដ្ឋាភិបាលថៃ។ តាមគម្រោងច្រកព្រំដែនអន្តរជាតិនេះ សាងសង់ឡើងសម្រាប់បម្រើឲ្យតែការដឹកជញ្ជូនទំនិញតែប៉ុណ្ណោះ ខណៈច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត សម្រាប់បម្រើឲ្យការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។ តាមពិតច្រកព្រំដែនអន្តរជាតិស្ទឹងបត់ គ្រោងដាក់ឲ្យដំណើរការសាកល្បង តាំងពីអំឡុងខែកក្កដាមកម្ល៉េះ តែត្រូវបានពន្យារពេលមកដល់បច្ចុប្បន្នដោយសារវិបត្តិកូវីដ-១៩៕ អត្ថបទ ៖ សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm