ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃទី៨ ធ្នូនេះ ប្រធានមណ្ឌ លកំណែនីមួយៗ បានរៀបចំកិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់សមាជិកនៃគណៈកម្មការក្រុមមុខវិជ្ជាទាំងអស់ ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការ និងចុះអក្សរសម្ងាត់លើសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រ ឡង៖ ០៥ ធ្នូ ២០២២ ដោយមានការចូលរួមពិនិត្យតាមដានពីអង្គភាពប្រឆាំងអំពើពុករលួយ។
ប្រធានមណ្ឌលកំណែបានណែនាំការងារបច្ចេកទេសដល់គណៈកម្មការកណ្ដាល និងគណៈកម្មការមុខវិជ្ជា ដើម្បីអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ មានភាពហ្មត់ចត់។
លទ្ធផលប្រលងប្រសិនបើមិនមានអ្វីប្រួលប្រែទេនោះនឹងប្រកាសនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រា ប់មណ្ឌលនៅភ្នំពេញ និងខេត្តកណ្ដាល។ នៅថ្ងៃទី២៨ ខែធ្នូ សម្រាប់មណ្ឌលខេត្តនានា ក្រៅពីខេត្តក ណ្ដាល៕
ដោយ៖ គង់ ឌិន





