ជប៉ុនសាទរចំពោះសម្ដេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំអាស៊ានបានជោគជ័យ និងគ្រប់គ្រងកូវីដបានល្អ

2022/12/09 12:49:56 am        263

​ភ្នំពេញ៖ នៅវិមានសន្តិភាពនាល្ងាចថ្ងៃទី ៨ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានអ នុញ្ញាតឲ្យឯកឧត្ដម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងជំរាបលាខណៈឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។​

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានបញ្ជាក់ថា នៅក្នុងជំនួបនេះឯកឧត្តម Mikami Masahiro បានគោរពអបអរសាទរជូនចំពោះសម្ដេចតេជោ ចំពោះជោគជ័យនៃការៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក៏ដូចជាការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដែលដឹកនាំកម្ពុជាឱ្យមានសុខសន្តិភាព អភិវឌ្ឍន៍រីកចំរើន។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះឯកឧត្តម មីកាមី ដែលបានធ្វើសកម្មភាពយ៉ាងច្រើនក្នុងនោះមានដូចជា ជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រៀបចំឲ្យមានការចូលចតនាវាជប៉ុនចំនួនពីរដងនៅកម្ពុជា។ រៀបចំឲ្យមានជំនួបរវាងសម្ដេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនចំនួន៤ ដងក្នុងមួយឆ្នាំ។ រៀបចំឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ច រួមទាំងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន។ ជំ រុញវិនិយោគជប៉ុនឱ្យមកកម្ពុជា។ ការធ្វើខួបក្រុមហ៊ុនមីនីបៀរ និងដំណើរការគម្រោងរបស់ជប៉ុនទាំងអស់នៅកម្ពុជាឲ្យដំណើរការបានល្អ ទោះស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺ covid ក៏ដោយ។ សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តម មីកាមី ដែរថា ករណីជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ជាគោលការណ៍ច្បាប់ និងគុណធម៌ គឺខុសគ្នា។ ដោយឡែកករណីមីយ៉ាន់ម៉ា សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយឱ្យមីយ៉ាន់ម៉ាវិលត្រឡប់ទៅគន្លងប្រក្រតីភាពវិញ ហើយពេលនេះគឺទុកជូនប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានបន្តវេនដោះស្រាយបន្ត។

សម្ដេចតេជោ ក៏បានជូនពរឱ្យឯកឧត្តមមីកាមីទទួលបានជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មរបស់ឯកឧត្តមនាពេលអនាគតផងដែរ៕​ដោយ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm