
អន្ដរជាតិ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជាឲ្យក្រុមអ្នកបើកបររថយន្តនៅក្នុងឧស្សាហកម្មដែក និងគីមីឥន្ធនៈ ត្រូវតែវិលត្រឡប់ទៅធ្វើការវិញនៅថ្ងៃព្រហស្បតិ៍ បើពុំដូច្នោះទេនឹងប្រឈមជាមួយបញ្ហាធ្ងន់ ស្របពេលមានការធ្វើកូដកម្មនៅទូទាំងប្រទេស។
លោក Choo Kyung-hoគឺជាឧបនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើសេចក្តីប្រកាសបែបនេះ អំឡុងសន្និសីទសារព័ត៌មាន ដោយលោកបញ្ជាក់ថា ខ្សែសង្វាក់ផលិតកម្ម នឹងត្រូវអាក់ខានចាប់ពីចុងសប្តាហ៍នេះតទៅ ដោយសារតែការពន្យាពេលភស្តុភារ និងការដឹកជញ្ជូន៕
