
អន្ដរជាតិ៖ កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីប៉េរូ លោក Pedro Castillo ត្រូវបានទម្លាក់ចេញពីតំណែងដោយសភា និងត្រូវចាប់ខ្លួនពីបទបះបោរ បន្ទាប់ពីរូបលោកព្យាយាមរំលាយអង្គនីតិបញ្ញត្តិ ដើម្បីគ្រប់គ្រងរដ្ឋាភិបាលដោយឯកតោភាគី ធ្វើឲ្យកើតមានវិបត្តិធម្មនុញ្ញដ៏ធ្ងន់ធ្ងរ។
លោកCastillo ត្រូវបានចាប់ខ្លួន និងនាំខ្លួនទៅកាន់មន្ទីរឃុំឃាំងនគរបាល ក្រោយការទម្លាក់ចេញពីអំណាចរបស់លោកដោយការចោទប្រកាន់ បន្ទាប់ពីការប៉ុនចង់ក្តោបក្តាប់អំណាចទាំងមូលរបស់លោកតាមរយៈការរំលាយសភា៕