
អន្ដរជាតិ៖ អនុប្រធានាធិបតីប៉េរូលោកស្រី Dina Boluarte បានឡើងកាន់អំណាចជំនួសលោក Pedro Castillo ដែលត្រូវបានទម្លាក់ចេញពីតំណែងដោយសភា និងក្លាយជាមេដឹកនាំស្រ្តីលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តសាធារណរដ្ឋប៉េរូ។ លោកស្រី Boluarteវ័យ ៦០ឆ្នាំ និងជាមេធាវី បានអំពាវនាវឲ្យបញ្ឈប់វិបត្តិនយោបាយ ហើយនិងលើកបន្តុបរដ្ឋាភិបាលបង្រួបបង្រួមជាតិ។ លោកស្រីនិយាយថា អ្វីដែលលោកស្រីស្នើសុំ គឺគំលាត និងពេលវេលា ដើម្បីសង្រ្គោះប៉េរូ៕