
អន្ដរជាតិ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisiបានចាត់ទុកសហរដ្ឋអាមេរិកថាប្រទេសផ្តាច់ការដ៏អាក្រក់បំផុត និងជារបបប្រើអំណាចផ្តាច់ការដ៏អស្ចារ្យបំផុតនៅលើពិភពលោក ខណៈពេលដែលលោកថ្លែងសុន្ទរកថាទៅកាន់ក្រុមនិស្សិតនៅសាកលវិទ្យាល័យតេអេរ៉ង់ ដើម្បីប្រារព្ធទិវានិស្សិតកាលពីថ្ងៃពុធ។
លោកនិយាយថា សំឡេងការពិតរបស់និស្សិតសាកលវិទ្យាល័យអ៊ីរ៉ង់ គឺជាការប្រឆាំងនឹងភាពក្រអឺតក្រទម គឺជាសំឡេងប្រឆាំងអាមេរិក។ ក្រុមនិស្សិត នាំគ្នាទះដៃអំឡុងសុន្ទរកថារបស់លោក Raisi៕