បុរសម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីជិះបុកបារ៉ាស់ និងវាយនគរបាលម្នាក់បែកចិញ្ចើម

2021/04/27 02:59:58 am        1.6 K


ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីម៉ូតូបុកប៉ារ៉ាស ហាមឃាត់ធ្វើដំណើរ រួចបានប្រើមួកសុវត្ថិភាពវាយទៅលើនគរបាលម្នាក់ បណ្តាលអោយរងរបួស។ 

ហេតុការណ៍នេះ បង្កការភ្ញាកផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅទប់ស្កាត់ ការធ្វើដំណើរ ចំណុច រង្វង់មូលជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឱ្យដឹងថា ជនបង្ក មានឈ្មោះ ខៀវ ចាន់សុភក្ត្រា ភេទប្រុស អាយុ៣១ឆ្នាំ មានកាតជាមន្រ្តីយោធា ឋាន្តរសក្តិអនុសេនីយ៍ឯក មានទីលំនៅផ្ទះលេខ ២២អាអឺសហ្សេរ៉ូ ផ្លូវ៥៧២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មន្រ្តីរងគ្រោះមាន ឈ្មោះ វេង ឌីណាភេទប្រុស ឋាន្តរសក្តិអនុសេនីយ៍ឯក រងរបួសបែកចិញ្ចើម ផ្នែកខាងស្ដាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលភ្លាមៗ ។

សមត្ថកិច្ច បានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនបង្កបានជិះម៉ូតូមួយគ្រឿង មកដល់ចំណុចគោលដៅកើតហេតុ ពេលនោះ សមត្ថកិច្ចសួរនាំរកឯកសារ ប៉ុន្តែជនបង្កពុំមាននោះទេ ដោយប្រាប់ថានៅផ្ទះ ។ ពេលនោះ សមត្ថកិច្ចបានឱ្យត្រឡប់ក្រោយ ប៉ុន្តែជនបង្កនៅតែព្យាយាមទៅមុខបុកឆ្លងបារ៉ាស ទើបមានការឃាត់ម៉ូតូ របស់ជនបង្ក ខណៈពេលឃាត់ ជនបង្កយកមួកសុវត្ថិភាព វាយមកលើនគរបាលតែម្ដង បណ្ដាលអោយរងរបួសបែកចិញ្ចើម។

ក្រោយកើតហេតុ សមត្ថកិច្ចជាច្រើន បាននាំគ្នាព័ទ្ធចាប់ទម្រាំតែបាន រួចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារ សួរនាំកសាងសំណុំរឿ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am