អាមេរិកស្វែងយល់ពីការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

2022/12/09 04:38:21 pm        263

ភ្នំពេញ៖ លោក Alan Symonette ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិក បាន​ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងស្វែងយល់ និងផ្លាស់ប្តូរ​បទ​ពិសោធន៍​លើ​វិស័យការងារ ជាពិសេស​យន្តការ​ក្នុងការដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា និងការងារមួយចំនួនផ្សេងទៀត។

តាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅល្ងាចថ្ងៃទី៨ ធ្នូ ឆ្នាំ២០២២ ក្រោយ​ចប់​ជំនួប​នេះថា ក្រៅពីការស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យការងារនេះ ភាគី​អាមេរិក​​បានផ្តោតបន្ថែមទៅលើការងារការបញ្ចូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ការ​ពង្រីក​សេវា​កម្ម នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធីដោះស្រាយវិវាទ ក៏ដូចជា​ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​ក្នុង​ការកសាងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូ រវាង​បណ្ឌិត្យ​សភា​ជាតិ​អាជ្ញា​កណ្តាល ជាមួយនឹងក្រសួងការងារផងដែរ។

នៅក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកព័ត៌មានពីការវិវត្តន៍ និង​ការ​រីកចំ​រើន​វិស័យ​ការងារ​នៅ​កម្ពុជា ដែលបានចាប់ផ្តើមឡើង តាំងពីដំណាក់​ដែល​ប្រទេស​កម្ពុជា​ទើប​ទទួល​បាន​ការ​រីក​ចម្រើន​ជាបណ្តើរៗនូវវិស័យឧស្សាហកម្ម បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ ហើយ​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដោយ​ផ្សា​ភ្ជាប់​បទ​ដ្ឋាន​ការងារ​អន្តរជាតិ​ជា​មួយ​សហរដ្ឋ​អាមេរិក។ ឯកឧត្តមបានបន្តថា កាលពីការចាប់ផ្តើមដំបូង កម្ពុជា​ពិត​ជា​ជួប​នូវ​បញ្ហា​ប្រឈម​យ៉ាង​ធ្ងន់ធ្ងន់ ដោយសារបញ្ហា ការមិនយល់ពីច្បាប់ស្តីពីការងារ នាំឱ្យទំនាក់ទំនងវិជ្ជាជីវៈ មាន​ការ​ប្រឈម បង្កទៅជាកូដកម្ម បាតុកម្មតវ៉ាទាមទារសិទ្ធិ និងអត្ថប្រយោជន៍ មានចំនួនច្រើន​នៅ​តាម​រោងចក្រ សហគ្រាស។ ប៉ុន្តែតាមរយ: ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងការដាក់​ចេញ​នូវ​ច្បាប់ និងលិខិតបទដ្ឋានថ្មីៗ ការរៀបចំអោយ​មាន​យន្ត​ការ​សន្ទនា​សង្គ​ម​ជា​លក្ខណៈ​ត្រី​ភាគី​ជា​យន្តការរួម ទាំងការពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ចការងារ និងមន្រ្តីផ្សះផ្សារវិវាទការងារ ហើយ​នៅ​ឆ្នាំ២០០៤ ក្រសួងបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័ន​ឯករាជ្យ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទការងារប្រកបដោយតម្លាភាព ធ្វើឱ្យចំនួននៃវិវាទការងារកាន់តែបន្តធ្លាក់ចុះ ហើយ​ចំនួន​នៃ​ការធ្វើកូដកម្ម បាតុកម្មតវ៉ាក៏ធ្លាក់យ៉ាងខ្លាំងដែរ។

ជាកិច្ចឆ្លើយតបភាគីអាមេរិក បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានចែក​រំលែក​នូវ​ព័ត៌មាន​ល្អៗ ក៏ដូចជាបទពិសោធន៍របស់កម្ពុជាទៅលើការគ្រប់គ្រងវិស័យការងារ។ នាឱកា​ស​នោះ​លោក ក៏បានចែងរំលែកពីបទពិសោធន៍ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក ដែលបាន​ចាប់ផ្តើមវិវត្តន៍រីកចំរើន ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៤០ ដែលបច្ចុប្បន្ន មានសមាជិក​ប្រមាណ ៦០០នាក់ ហើយដែលទទួល​ស្គាល់​ថា​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ដោះ​ស្រាយ​វិវាទ​ការងារ ក្រៅប្រព័ន្ធតុលារនៅសហរដ្ឋអាមេរិក និងកាដាណា ដែលទទួល​ការ​ជឿទុក​ចិត្ត​ពី​ភាគី​កម្ម​ករ​និយោជិត និងនិយោជក។

លោកបានលើកពីកត្តាជោគជ័យ ផ្តើមចេញ​ពី​ការ​ជឿទុ​ក​ចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ទៅ​លើប្រ​សិទ្ធភាព និងតម្លាភាពនៃស្ថាប័នរបស់លោក។ តាមការស្នើសុំរបស់ឯកឧត្តមរដ្ឋមន្រ្តី  លោកក៏​​បាន​សន្យាថា​នឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ហើយក៏នឹងសិក្សា​លើ​កិច្ច​សហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិការងារផងដែរ ដោយសារ​បណ្ឌិត្យ​សភាជាតិ​អាជ្ញា​កណ្តាល សហរដ្ឋអាមេរិក មានសាស្រ្តា​ចារ្យ​មាន​បទ​ពិសោធន៍​ខ្ពស់​ដែល​អាច​ចែក​រំលែក​នូវ​ចំណេះ​ដឹង​លើច្រើន​មុខវិជ្ជា៕ អត្ថបទ៖ ដោយ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm