ភ្នំពេញ៖ ក្រោយមានការរះគន់ និងមានការស្នើពីពលរដ្ឋអ្នកដំណើរអោយអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់លើដងផ្លូវខាងជើងជាប់របងវត្តសន្សំកុសលរួចមក នៅវេលាព្រឹកថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍កែវ ម៉ីឧត្តម និងលោកវរសេនីយ៍ ជឹម សុភ័ក្ត្រ អធិការរងទទួលជំនាញ សណ្តាប់ធ្នាប់ និងចរាចរណ៍ បានចុះរៀបចំសណ្តាប់ធ្នាប់នៅទីតាំងខាងលើ អោយមានរបៀបរៀបរយ ជៀសវៀងការបង្កផលប៉ះពាល់ធ្ងន់ធ្ងរបន្ត ដល់លំហូរចរាចរណ៍ របស់ពលរដ្ឋ អ្នកដំណើរ ។
ដងផ្លូវខាងលើ គឺផ្លូវលេខ 31BT ដែលនៅជាប់នឹងខាងជើងរបងវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលត្រូវបានបងប្អូនអាជីវករ យកចំណីផ្លូវប្របសងខាងផ្លូវធ្វើជាកន្លែងលក់ដូរ បង្កអោយប៉ះពាល់ដល់លំហូរចរារណ៍ធ្វើដំណើររបសពលរដ្ឋដែលបានឆ្លងកាត់ ជាប្រចាំនាពេលកន្លង ៕ លីហេង











