អ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៤គ្រួសារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

2022/12/09 05:14:39 pm        367

ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើ​ឱ្យ​មាន​សមភាព​» នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទ​ក្រហម​កម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងសហការី រួមជា​មួយ​សាខា​កាក​បាទ​ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៤គ្រួសារ ដែលមកពី២២ភូមិ ក្នុង​ឃុំ​ចំនួន​៨ នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានសម្តែងនូវក្តីសោមនស្សរីករាយ និង​បាន​ពាំនាំ​ប្រសាសន៍​​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ឆ្លើយ​តប​មេរោគ​អេដស៍​ជំងឺ​អេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងសារ​អប់រំ​សុខភាព ស្តីពីអត្ថប្រយោជន៍ នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ការសម្រាល​កូន​នៅ​មណ្ឌល​សុខភាព ការបំបៅកូនដោយទឹកដោះម្តាយ ការចាក់វ៉ាក់សាំងបង្ការដល់កុមារ ការផ្តល់​អាហារូបត្ថម្ភ​ដល់កុមារជាដើម។

ជាមួយគ្នានេះ លោកជំទាវបានមានប្រសាសន៍ថា« ស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ ផឹក​ទឹកឆ្អិន បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ និងជា​ពិសេស​អ្នក​ដែលរស់​នៅ​ជា​មួយ​រោគ​អេដស៍ សូមកុំបាក់ទឹកចិត្តឱ្យសោះ ខិតខំព្យាបាលតាមការណែនាំរបស់លោកគ្រូពេទ្យ និង​បន្ត​ប្រកបរបរ​ចិញ្ចឹម​ជីវិតដើម្បីជីវភាពគ្រួសារ»។

ឆ្លៀត​ក្នុង​ឱកាសនោះ លោកជំទាវអគ្គលេខាធិការ រួមជាមួយគណៈកម្មាធិការសាខា បានប្រគល់ ថ្នាំពេទ្យ (Amoxicillin) ៥កេស អាវពេទ្យ ចំនួន៥កេស និងអាល់កុលចំនួន ១០០លីត្រ ជូន​មណ្ឌល​សុខភាពទឹកផុស ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ផងដែរ។

បន្ថែមពីលើនេះអ្នកផ្ទុកមេរោគអេដស៍ទាំង៦៤គ្រួសារ ដោយគ្រួសារនីមួយៗ ទទួល​បាន​អំណោយ​មនុស្សធម៌​រួមមាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ, ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា) សាប៊ូដុសខ្លួន១ដប ជែលលាងដៃចំនួន១ដប និងថវិកា២ម៉ឺនរៀល។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ឧបត្ថម្ភបន្ថែមនូវ បន្ទះសូឡា និង​អំពូល​ភ្លើង​ចំនួន ១គ្រឿង និងថវិកា២ម៉ឺនរៀលផងដែរ៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm