ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់រាជធានីភ្នំពេញ​ទៅអរិយក្សត្រ​នឹងបើកការដ្ឋាន​សាងសង់​នៅឆ្នាំក្រោយ

2022/12/09 05:45:30 pm        1.3 K

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលឆ្លងទន្លេសាប និងទន្លេមេគង្គ ពី​ផ្សាររាត្រី រាជធានីភ្នំពេញទៅជ្រោយចង្វារ និងបន្តទៅអរិយ្សត្រ ខេត្តកណ្ដាល នឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំក្រោយនេះហើយ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពាន​មិត្ត​ភាព​កម្ពុជា-កូរ៉េ ឆ្លងទៅអរិយក្សត្រ តាមផែនការ​គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​កំឡុង​ចុង​ឆ្នាំ​ក្រោយ​នេះ​។ ចំពោះមុខដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើ គឺការធ្វើនីតិវិធីជាមួយរដ្ឋាភិបាលកូរ៉េ នូវ​ការ​ជ្រើស​រើស​ក្រុមហ៊ុនកិច្ចសន្យា ដើម្បីធ្វើការសាងសង់ និងដោះស្រាយផលប៉ះពាល់។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្ថែមថា ស្ពាន​នេះ​មាន​ទម្រង់​ជា​ជើង​សសរ​ទម្រ​ខ្ពស់ៗ​ទៅខាងលើ កោងរត់រកគ្នា ដើម្បីភ្ជាប់ខ្សែកាប ហើយវាមានលក្ខណៈពិសេសមួយ គឺជើង​សសររង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលខាងក្រោមស្ពាន។ ស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និង​តភ្ជាប់​ទៅតំ​បន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។

ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បាន​អំពាវ​នាវ​ទៅ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មានលំនៅឋាន ដែលមានដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ និង​អរិក្សត្រ សូមមេត្តា​ចូលរួម​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ការ​ធ្វើ​នីតិ​វិធី​ដោះ​ស្រាយ​ផល​ប៉ះពាល់ ដើម្បីសម្រួលឱ្យការអនុវត្តការសាងសង់ស្ពាននេះបានប្រព្រឹត្តទៅបានដោយរលូន ជា​ប្រយោជន៍​សម្រាប់សង្គមជាតិទាំងមូល។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេសាប និងទន្លេមេគង្គនេះ មានប្រវែងសរុបជាង ២គីឡូម៉ែត្រ ដោយ​ស្ពាននីមួយៗ មានប្រវែងជាង ១ពាន់២រយម៉ែត្រ មានសសរស្ពានធំខ្ពស់ក្ដោបទៅខាងលើ ដើម្បី​ទា​ញខ្សែកាប ដែលបង្កើតជាលក្ខណៈបច្ចេកទេស និងសោភ័ណភាពផង និង​ងាយ​ស្រួល​ដល់​នាវា​ឆ្លងកាត់ខាងក្រោមផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ពិព័រណ៍ហ្វ្រង់កូហ្វូនីនៅ TIA ទាក់ទាញអ្នកដំណើរអន្តរជាតិឈ្វេងយល់ពីកម្ពុជា និង​ពិភព​ហ្វ្រង់​កូហ្វូនី
2026/10/23 12:57:17 pm        1
ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ជាតួអង្គដ៏សំខាន់នាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា
2026/10/23 12:54:29 pm        1
ពលរដ្ឋបន្តនាំគ្នាទៅចុះឈ្មោះ និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោត ដើម្បី​ប្រើ​សិទ្ធិ​សម្រេច​វាសនា​ជាតិ
2026/10/23 12:44:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពិព័រណ៍ហ្វ្រង់កូហ្វូនីនៅ TIA ទាក់ទាញអ្នកដំណើរអន្តរជាតិឈ្វេងយល់ពីកម្ពុជា និង​ពិភព​ហ្វ្រង់​កូហ្វូនី

2026/10/23 12:57:17 pm
​ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ជាតួអង្គដ៏សំខាន់នាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា
2026/10/23 12:54:29 pm
​ពលរដ្ឋបន្តនាំគ្នាទៅចុះឈ្មោះ និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោត ដើម្បី​ប្រើ​សិទ្ធិ​សម្រេច​វាសនា​ជាតិ
2026/10/23 12:44:20 pm
​ឆ្នាំ២០២៦រាជធានីភ្នំពេញទទួលសំណើវិនិយោគវិស័យសំណង់ ៧៦០គម្រោងមានទុនជិត២ពាន់លានដុល្លារ
2026/10/23 12:35:16 pm
​រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ
2026/10/23 12:34:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm