ចាស់ជរាឥតទីពឹង និងស្ត្រីមេម៉ាយចំនួន​ ៨៥គ្រួសារ​នៅ​ស្រុកទឹកផុស​ទទួល​អំណោយ​ពីកាកបាទក្រហម​កម្ពុជា

2022/12/09 05:58:26 pm        308

បេសកកម្មរយៈពេលពេញមួយថ្ងៃលើទឹកដីខេត្តកំពង់ឆ្នាំង អំណោយមនុស្សធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្ត​ចែក​ជូន​ដល់​ចាស់​ជរា​ឥត​ទីពឹង ស្ត្រីមេម៉ាយជួបការលំបាកចំនួន ៨៥គ្រួសារ បន្ថែមទៀត។

កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដដែល លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាក​បាទ​ក្រហម​កម្ពុជា និងសហការី ដោយបានការចូលរួមពី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុ​សាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា បានបន្តចុះជួបសំណេះសំណាល សួរ​សុខ​ទុក្ខ ចាស់ជរាឥតទីពឹង និងស្រ្តីមេម៉ាយកូនច្រើន ជួប​ការលំបាក​ដែល​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​សរុប​ចំនួន ៨៥គ្រួសារក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់​ប្រជា​ពលរដ្ឋ​​ទាំងអស់ ដោយក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ប្រកបដោយភាពស្និតស្នាល និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។ ជា​មួយ​គ្នានេះ​ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា «សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​ថែ​ទាំ​សុខ​ភាព​ឱ្យ​បានល្អ ដោយរក្សាអនាម័យស្អាត ផឹកស្អាត ហូបស្អាត រស់នៅស្អាត ដើម្បី​កុំ​ឱ្យ​កើត​ជំងឺ​ផ្សេង​ៗ ត្រូវប្រកបរបរចញ្ចឹមជីវិត បង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន​មួយ​កម្រិត​ផងដែរ»។

សូមបញ្ជាក់ថាគ្រួសារងាយរងគ្រោះនីមួយៗទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មី១កេស ត្រីខ​ ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា) ជែលលាងដៃ១ដប និង​សាប៊ូ១​ដប​។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភបន្ថែមនូវ (បន្ទះសូឡា និង​អំពូលភ្លើង)ប្រើពន្លឺព្រះអាទិត្យ១គ្រឿង ក្នុងមួយគ្រួសារៗផងដែរ៕ អត្ថបទ៖ សំ ងីម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm