ឯកឧត្តម ជាម យៀប អំពាវនាវដល់គ្រប់តួអង្គប្តេជ្ញាចិត្តលើកកម្ពស់ និងការពារសិទ្ធិមនុស្ស

2022/12/09 06:28:53 pm        211

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអំពាវនាវដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធទាំងអស់ ​ក៏ដូចជាប្រជាពលរដ្ឋទូទៅ ចូលរួមអនុវត្ត និងប្រកាន់​ខ្ជាប់​នូវការប្តេជ្ញា​ចិត្ត​យ៉ាងម៉ឺងម៉ាត់ក្នុងការលើកកម្ពស់​ និងការពារសិទ្ឋិមនុស្ស ហើយកម្ពុជាកំពុងយកចិត្តទុកដាក់​យ៉ាង​ខ្លាំង លើការងារវិស័យសិទ្ធិមនុស្សនេះ ។

ក្នុងពិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ឆ្នាំ ឆ្នាំ២០២២ ក្រោមប្រធានបទ ខួបលើកទី៧៤ ​នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ​នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា កម្ពុជាមានគណៈកម្មាធិការសិទិ្ធ​មនុស្ស​កម្ពុជា ដែលជាសេនាធិការផ្ទាល់ មានតួនាទី​ និងភារកិច្ចក្នុងការការពារ អភិវឌ្ឍ និងលើក​តម្កើង​វិស័យសិទ្ធិមនុស្សនៅកម្ពុជា​ ហើយមានបេសកកម្មអប់រំផ្សព្វផ្សាយសិទ្ធិមនុស្ស ។

ឯកឧត្តម បន្តថា ក្នុងនោះស្ថាប័នមួយនេះ​ មានតួនាទីត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅតាម​ពន្ធនាគារ ​និងមណ្ឌលអប់រំកែប្រែទទួល ​និងដោះស្រាយពាក្យបណ្តឹង​ពាក់ព័ន្ធនឹងការរំលោភ​សិទ្ធិមនុស្ស ​សរសេររបាយការណ៍ស្តីពី ​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ​ជូនអង្គការសហប្រជាជាតិ និង​ការងារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ​និងអង្គការសហប្រជាជាតិ ។

ក្រៅពីនេះ អង្គការសង្គមស៊ីវិល ​ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអប់រំ និង​ត្រួត​ពិនិត្យស្ថានភាពសិទ្ឋិមនុស្សនៅកម្ពុជា ​ទាំងនៅថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិផងដែរ ។

ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត​ បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ឋទាំងអស់​ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូម​ចូលរួមអនុវត្ត ​និងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់​ក្នុងការលើកកម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស នៅក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ ​ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងថែរក្សាសន្តិភាព​នៅកម្ពុជា ​ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព វឌ្ឍនភាព ​និងមានយុត្តិធម៌សង្គម ។

ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១រដ្ឋសភា​ បានចូលរួមអបអរសាទរ​ទិវា​សិទ្ធិ​មនុស្សអន្តរជាតិ​១០ធ្នូ ​ក្រោមប្រធានបទ ​“ខួបលើកទី៧៥​ នៃសេចក្តីប្រកាសជា​សកល​ស្តីពីសិទ្ធិ​មនុស្ស” ដើម្បីចូលរួម​ចំណែក​លើកម្ពស់ការគោរពសិទ្ធិ​មនុស្សនៅកម្ពុជា ។

ឯកឧត្តម យ៉ង សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ​ទទួលពាក្យបណ្ដឹង​ នៃព្រឹទ្ធសភាជាតិ មាន​ប្រសាសាន៍ថា ​សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ​គឺជាឧត្តមគតិរួមមួយ ដែល​ប្រជាពលរដ្ឋគ្រប់ៗប្រទេស ​និងប្រជាជាតិទាំងអស់ ​ត្រូវធ្វើឲ្យបានសម្រេច ដើម្បីឲ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមស៊ីវិលទាំងអស់ ​ដោយរក្សាខ្ជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្តីប្រកាសនេះ ។

ឯកឧត្តម ​បានបន្តថា គ្រប់តួអង្គទាំងអស់ ​ត្រូវខិតខំប្រឹងប្រែងបណ្ដុះបណ្ដាល​ ការគោរពសិទ្ធិ និង​សេរីភាពទាំងនេះ ​តាមរយៈការបង្រៀន ​ការអប់រំ ​ហើយនិងខិតខំធានាឲ្យមានការ​ទទួលស្គាល់ និង​ការអនុវត្តជាកសលជាក់ស្ដែងនូវសិទ្ធិ ​និងសេរីភាព ​ដោយវិធានការជាតិ និងអន្តរជាតិ ដែលមាន​លក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុងចំណោមប្រជាពលរដ្ឋ នៃរដ្ឋសមាជិក ទាំងក្នុងចំណោម​ប្រជាពលរដ្ឋដែនដី ​ស្ថិតនៅក្រោមអំណាចនៃរដ្ឋទាំងនោះផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm