គជប៖ ពលរដ្ឋត្រូវត្រៀមអត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោត ខណៈមន្ត្រីចុះធ្វើជូនតាមភូមិ

2022/12/09 06:57:41 pm        354

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋត្រៀមភ្ជាប់អត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោត ខណៈមន្រ្តីជំនាញបន្តចល័តចុះធ្វើអត្តសញ្ញាណប័ណ្ណតាមភូមិ។

ក្រោយពីដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសបានបិទបញ្ចប់ ដែលមាន​ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួនជិត ៦០ម៉ឺននាក់​ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជា​អ្នក​នាំពាក្យ គ.ជ.ប បានឲ្យដឹងថា ​បន្ទាប់ពីដំណើរចុះឈ្មោះបោះឆ្នោតបានបិទបញ្ចប់ទៅដោយរលូន មាន​សណ្តាប់ធ្នាប់របៀបរៀបរយ ​និងបង្កលក្ខណៈយ៉ាងល្អប្រសើរដល់ប្រជាពលរដ្ឋរួចរាល់ គ.ជ.ប ចាប់ផ្តើមបន្តកិច្ចការលើការពិនិត្យ និងផ្ទៀងផ្ទាត់ ​រៀបចំ​ជាបញ្ជីបោះឆ្នោតមានសុពលភាព​សម្រាប់​ប្រើប្រាស់​ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា​ ក្នុងនាម​ប្រជាពលរដ្ឋល្អដែល​នឹងប្រើប្រាស់សិទ្ធិរបស់​ខ្លួន​ចូលរួម​ការបោះឆ្នោត ​២០២៣ខាងមុខ តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ​ឬឯកសារបញ្ជាក់អត្តសញ្ញាណ ​ដើម្បីអាចចូលរួមបោះឆ្នោត។

ឯកឧត្តម ហង្ស ពុទ្ធា បន្ថែមថា ក្នុងករណីប្រជាពលរដ្ឋមាន​អត្តសញ្ញាណប័ណ្ណ​ហួសសុពលភាព បាត់ ឬខូច ​សូមទំនាក់ទំនងទៅ​អាជ្ញាធរមូលដ្ឋាន ​ឬ​ប៉ុស្តិ៍​នគរបាល ​ដើម្បីស្នើសុំ​អត្តសញ្ញាណប័ណ្ណថ្មី ឬមានសុពលភាពត្រឹមត្រូវ។

ជាក់ស្តែង រយៈពេលប៉ុន្មានចុងក្រោយនេះ មន្រ្តីជំនាញនៃនគរបាលប៉ុស្ត៍ក្នុងឃុំ-សង្កាត់ កំពុងមាន​សកម្មភាពយ៉ាងសកម្ម ​ដោយចល័តទៅតាមភូមិ ​និងខ្នងផ្ទះ របស់ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណថ្មី និងផ្លាស់ប្តូរអត្តសញ្ញាណប័ណ្ណរបស់ខ្លួនដែលហួសសុពលភាព៕ អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        423
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        454
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        583

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm