រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើគិលានុបដ្ឋាកប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់

2022/12/09 08:27:34 pm        627

ភ្នំពេញ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឲ្យគិលានុបដ្ឋាក​ទាំងអស់ ប្រកាន់ខ្ជាប់នូវឥរិយាបទជាអ្នកប្រកបវិជ្ជាជីវៈប្រកប​ដោយក្រមសីលធម៌ខ្ពស់ និងមាន​សមត្ថភាព ផ្តល់សេវាថែទាំដោយផ្តោតលើអ្នកជំងឺ។

ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុង​ពិធីបើកសន្និបាតសមាគមគិលានុបដ្ឋាកកម្ពុជាឆ្នាំ២០២២ ស្តីពី តួនាទី របស់គិលានុបដ្ឋាក ក្នុងការលើកកម្ពស់ការថែទាំដោយផ្តោតលើអតិថិជន និងអ្នកជំងឺ, នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ។

ឯកឧត្តមរដ្ឋមន្រ្តី បន្តទៀតថា វិស័យសុខាភិបាលនាពេលបច្ចុប្បន្នមានការរីកចម្រើនគួរជាទីមោទនៈ ដូចជា​កំណើនចំនួនអ្នកជំងឺដែលបានប្រើប្រាស់សេវាសុខាភិបាល​នៅតាមសេវាសាធារណៈ ការ​បង្កើន​គុណភាពសេវាសុខាភិបាលតាមរយៈការចងក្រង ​និងការអនុវត្តស្តង់ដារ និងគោល​នយោបាយ​សុខាភិបាលក្នុងការលើកកម្ពស់ ​គុណភាព​ និងសុវត្ថិភាពរបស់អ្នកជំងឺ និងសមធ៌ម​សុខាភិបាលគ្របដណ្តប់ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងអំឡុងពេលមានការរាតត្បាត​ដោយជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលបា នប្រឹងប្រែង​អស់​ពី​កម្លាំងកាយ-ចិត្ត គ្រប់គ្រងគ្រឹះស្ថានសុខាភិបាលគ្រប់​កម្រិត​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ​គ្រប់គ្រងស្ថានភាពបានយ៉ាងល្អប្រសើរ ក្រោមការដឹកនាំ​ដ៏​ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងបន្តធ្វើ​ឲ្យប្រសើរឡើង​នូវសុខភាពប្រកបដោយគុណភាព ​សុវត្ថិភាព ​និងសមធម៌របស់ប្រជាពលរដ្ឋ ដែលត្រូវទទួលបាន​ពី​សេវាសុខាភិបាល។ សមិទ្ធផលទាំងអស់នេះ ពិតជាបានចូលរួមចំណែកយ៉ាង​ធំធេង​ពីគិលានុបដ្ឋាកនៅគ្រប់កម្រិត ​នៅគ្រប់គ្រឹះស្ថានសុខាភិបាល។

ជាមួយគ្នានោះដែរ លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា ​បានលើកឡើងដែរថា កយកា បាននិងកំពុងផ្តល់​គម្រោង និងកម្មវិធីជាច្រើនក្នុងវិស័យគ្រប់គ្រងធនធានទឹក ​និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម ​និងការអភិវឌ្ឍន៍ជនបទ ​និងការដឹកជញ្ជូន ​ដែលមានតម្លៃប្រហែល ៣៣៦.៧ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ ១៩៩១-២០២២។

ក្នុងចំណោមគម្រោង និងកម្មវិធីទាំងនោះ វិស័យអាទិភាពរបស់ កយកា-KOICA គឺវិស័យ​សុខាភិបាល​របស់​ប្រទេសកម្ពុជា ពីព្រោះការកែលម្អសុខភាពប្រជាជនមានអាទិភាពខ្ពស់​ក្នុង​ប្រទេសកម្ពុជា។

បន្ថែមពីលើនេះ ក្នុងឆ្នាំ២០២២នេះ កយកា-KOICA មានគម្រោងសាងសង់អគារមួយទៀតនៅ​ក្នុងមន្ទីរ​ពេទ្យ​កុមារជាតិ ហើយ កយកា-KOICA បានពិចារណាថា នឹងសាងសង់អគារមួយ​បន្ថែម​ទៀតនៅ​ក្នុងមន្ទីរពេទ្យបង្អែកដង្កោចាប់ពីឆ្នាំ២០២៤ តទៅ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm