លោក Putin ទទួលស្គាល់​ការវាយប្រហារ​របស់​រុស្ស៊ី​ទៅលើ​ទីតាំង​ថាមពល​របស់​អ៊ុយ​ក្រែ​ន

2022/12/09 10:00:20 pm        368

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​ទទួលស្គាល់ថា ប្រទេស​របស់លោក​បាន​វាយប្រហារ​ទីតាំង​ថាមពល​របស់​អ៊ុយ​ក្រែ​ន​ជាច្រើន​កន្លែង ជាការ​សងសឹក​សម្រាប់​ការវាយប្រហារ​ទៅលើ​គោលដៅ​របស់​រុស្ស៊ី​។

​លោក Putin ថ្លែង​ទៅកាន់​ទាហាន​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​សំដៅ​ទៅលើ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ដែល​បានចាប់ផ្តើម​តាំងពី​ខែតុលា​។ លោក​និយាយថា មាន​សំឡេង​ផ្ទុះ​ដ៏​ច្រើន​នៃ​ការវាយប្រហារ និង​បាន​ទទួលស្គាល់ថា កងកម្លាំង​រុស្ស៊ី​បាន​អនុវត្ត​ការវាយប្រហារ​នេះ​។ ប៉ុន្តែ​លោក Putin បាន​សួរថា ​តើន​រណា​ដែល​បើក​ការវាយប្រហារ​មុន ហើយ​ន​រណា​បាន​វាយប្រហារ​ស្ពាន​នៅ​តំបន់​គ្រី​មៀ និង​បណ្តាញ​អគ្គិសនី​ទៅកាន់​រោងចក្រ​ថាមពល​របស់​រុស្ស៊ី​។​ ការផ្ទុះ​មួយ​បាន​វាយប្រហារ​ស្ពាន​កាលពី​ខែតុលា​។

​តំបន់​គ្រី​មៀភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន ​ត្រូវបាន​ដាក់បញ្ចូល​ជា​ឧបសម្ព័ន្ធ​ដោយ​រុស្ស៊ី​កាលពី​ឆ្នាំ2014 ។ លោក Putin ពុំបាន​និយាយ​អំពី​ការផ្ទុះ​នៅ​អាកាសយានដ្ឋាន​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​នោះទេ​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយថា មូលដ្ឋាន​អាកាស​របស់​រុស្ស៊ី​ត្រូវបាន​វាយប្រហារ ​ដោយ​យាន​ដ្រូ​ន​របស់​យោធា​អ៊ុយ​ក្រែ​ន​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​បញ្ជាក់ថា រុស្ស៊ី​នឹង​បន្ត​ការវាយលុក​របស់ខ្លួន ដើម្បី​គ្រប់គ្រង​ទាំងស្រុង​លើ​តំបន់​ចំនួន​បួន ដែល​រុស្ស៊ី​អះអាងថា​បាន​បញ្ចូល​ជា​ឧបសម្ព័ន្ធ​។ ទន្ទឹមនឹងនេះការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​របស់​រុស្ស៊ី​នៅតែ​បន្ត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm