បាល់ទាត់៖ ស្រមៃមើលការត្រិះបាល់ (បាល់ទាត់) រយៈពេល ៤៨ម៉ោងជាប់ៗគ្នាមិនសម្រាក ខណៈពេលដែលកំពុងថែរក្សាតម្រូវការប្រចាំថ្ងៃផ្សេងទៀតរបស់អ្នក ដូចជាការញ៉ាំ ការប្រើបន្ទប់ទឹក និងសូម្បីតែដុសធ្មេញរបស់អ្នក និងកោរពុកមាត់ដោយមិនឱ្យបាល់ប៉ះដី។
នោះហើយជាអ្វីដែលអ្នកកាន់កំណត់ត្រាបច្ចុប្បន្នគឺ Ricardo Neves ដែលគេស្គាល់ថា 'Ricardinho das Embaixadinhas' ដែលបកប្រែប្រហែលទៅនឹង 'Ricardinho the Juggler' មានបំណងធ្វើអំឡុងពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅកាតា។ នៅថ្ងៃទី១៣ និង ១៤ ខែធ្នូ លោក Neves នឹងមានបំណងពង្រីកកំណត់ត្រាបច្ចុប្បន្នរបស់ខ្លួនដែលកំពុងគ្រប់គ្រង ៣៤ម៉ោង និង ៥នាទី ឱ្យដល់ ៤៨ម៉ោងក្នុងការធ្វើតេស្តដ៏ស្វិតស្វាញនៃកម្លាំងរាងកាយ និងផ្លូវចិត្ត។ Neves និយាយថា ប្រសិនបើគាត់អាចឆ្លងកាត់ ៣០នាទីដំបូងគាត់នឹងអាចបន្តសម្រាប់រយៈពេល ៣៣ម៉ោងកន្លះដែលនៅសល់។
លោក Neves បានបន្តថា ការប៉ុនប៉ងនេះយើងត្រូវប្រឈមនឹងឧបសគ្គជាច្រើន ជាពិសេសដំណេកដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវការ និងចិត្ត។ កាលពីពេលបញ្ចប់កំណត់ត្រាចុងក្រោយរបស់គាត់នៅឆ្នាំ២០២១ គាត់ស្ទើរតែដួលសន្លប់ភ្លាមៗ។ លោក Neves បាននិយាយទៀតថា នឹងបរិច្ចាគបាល់ដែលគាត់ប្រើប្រាស់ដើម្បីបំបែកកំណត់ត្រានេះទៅកាន់ប្រទេសកាតា ដើម្បីទុកជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅលើទឹកដីអារ៉ាប់មួយនេះ៕
អត្ថបទ៖នាង សុភាវុធ