អាជ្ញាធរតំបន់ព្រំដែនបញ្ជាក់ថា ការធ្វើស្រែងាយស្រួលទទួលផលច្រើន តែចំណេញតិច

2022/12/09 10:53:26 pm        527

កំពត៖ អាជ្ញាធរនៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម បានឲ្យដឹងថា កសិកម្មជាវិស័យស្នូលមួយ ក្នុងការជួយលើកស្ទួយជីវភាពពលរដ្ឋ និងអភវិឌ្ឍន៍មូលដ្ឋាន។ ក្នុងនោះការបង្កបង្កើនផលស្រូវសំខាន់ជាងគេ ហើយបច្ចុប្បន្នស្រែងាយស្រួលធ្វើ និងទទួលបាន​ផលច្រើន​ជាងមុន ១ហិកតា ​៦តោន​ ប៉ុន្តែចំណេញតិច ​ព្រោះគ្មានទីផ្សារក្នុងស្រុក ហើយជី និងថ្នាំកសិកម្ម ឡើងថ្លៃរហូត។

មេឃុំព្រែកក្រើស លោក សេក ឈិន បានឲ្យដឹងថា ឃុំព្រែកក្រើស​ជាឃុំមួយផលិតស្រូវ​បានច្រើនជាងគេ ក្នុងស្រុកកំពង់ត្រាច ​ឃុំមានផ្ទៃដីស្រែ ​ចំនួន ១៦១៦ហិកតា ក្នុងនោះមាន​ផ្ទៃដីធ្វើស្រែប្រាំង ៧៨៥ហិកតា។ លោក បានបញ្ជាក់ថា ការធ្វើស្រែបច្ចុប្បន្នប្រើកម្លាំងម៉ាស៊ីន ភ្ជួររាស់ ​សាប់ព្រោះ​ ច្រូតកាត់ ​បោកបែនមួយចប់​ មិនពិបាកដូចមុនទេ ​ហើយក្នុងមួយឆ្នាំ ពលរដ្ឋខ្លះធ្វើបាន២ដង​ និងខ្លះ៣ដង​ ហើយទិន្នផលស្រូវ ១ហិកតា ​៥ទៅ ៦តោន។

យ៉ាងណាក៏ដោយ ​លោកមេឃុំព្រែកក្រើស បានបញ្ជាក់អំពី​ផលវិបាកសម្រាប់​កសិករ​ធ្វើស្រែនៅ​តាមតំបន់ព្រំដែនថា ​ដោយសារតែយើងគ្មានទីផ្សារស្រូវក្នុងស្រុក ស្រូវ​ទាំងអស់​ត្រូវ​លក់​ចេញ​ទៅ​ប្រទេសវៀតណាម ​ធ្វើឲ្យឈ្មួញវៀតណាម ​និង​ឈ្មួញកណ្តាល ទម្លាក់​តម្លៃយើង​ពេលស្រូវ​ប្រមូលផលបានច្រើន​ ម្យ៉ាងទៀតតម្លៃជី ​ឡើងថ្លៃរហូត។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ខេត្តកំពតមានផ្ទៃដីស្រែជាង ១៣ម៉ឺនហិកតា​ ដែលអាចប្រមូលផលបានរង្វង់ ​៥០ម៉ឺនតោនក្នុងមួយឆ្នាំ។​ ជាក់ស្តែងឆ្នាំ ​២០២២នេះ ការប្រមូលផលស្រូវវស្សាបានជាង ២៨ម៉ឺនតោន​ លើផ្ទៃដីស្រែជាង ៨ម៉ឺនហិកតា ​ស្មើនឹង៦៤% នៃផ្ទៃដី​បង្កបង្កើតផលសរុប៕អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm