ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោក Argenis Angulo ប្រធានសភាយុវពាណិជ្ជករអន្តរជាតិពិភពលោកឆ្នាំ២០២២ និងគណៈប្រតិភូសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា។
ក្នុងជំនួបនោះ ប្រធានសភាយុវពាណិជ្ជករអន្តរជាតិពិភពលោក បានកោតសរសើរចំពោះសកម្មភាពរប ស់ ស.ស.យ.ក. ក្នុងការរួមចំណែកក្នុងការងារសង្គមជាច្រើន និងបានថ្លែងអំណរគុណចំពោះ ស.ស.យ.ក. ដែលតែងគាំទ្រសកម្មភាពរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងបានស្នើសុំកិច្ចសហការគាំទ្រពី ស.ស.យ.ក. ដើម្បីរៀបចំ JCI Asia-Pacific Conference នៅឆ្នាំ២០២៤ នាខេត្តសៀមរាប។
ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ចំពោះកិច្ចសហការ និងទំនាក់ទំនងល្អរវាង ស.ស.យ.ក. និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដោយនាពេលកន្លងមកបានជួយគាំទ្រគ្នាទៅវិញទៅមកចំពោះសកម្មភាពនានាឈរលើស្មារតី និងមូលដ្ឋាននៃការទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក។ បន្ថែមពីនោះ ឯកឧត្តមក៏បានចែករំលែកបទពិសោធន៍មួយចំនួនក្នុងការដឹកនាំការងារសង្គម ជាពិ សេសការដឹកនាំស្ថាប័ន ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យសង្គមជាតិមានភាពរីកចម្រើនជាវិ ជ្ជមាន៕
ដោយ៖ គង់ ឌិន




