
អន្ដរជាតិ៖ ក្រុមបាតុករដែលគាំទ្រប្រធានាធិបតីទម្លាក់ចេញពីអំណាច Pedro Castillo និងទាមទារឲ្យបិទសភា បន្ទាប់ពីដកតំណែងរូបលោកនោះ បានប៉ះទង្គិចគ្នាជាមួយក្រុមនគរបាល។
ការទម្លាក់អំណាចលោក Castilloកាលពីថ្ងៃពុធ បានកើតមានឡើង បន្ទាប់ពីសភាបោះឆ្នោតដកតំណែងមេដឹកនាំរូបនេះ បន្ទាប់ពីលោកខកខានការប៉ុនប៉ងរំលាយសភា ដើម្បីបញ្ចៀសផុតពីការចោទប្រកាន់ជាលើកទី៣៕
