
អន្ដរជាតិ៖ របាយការណ៍ប្រចាំឆ្នាំរបស់ទីភ្នាក់ងារការពារជាតិអឺរ៉ុប(EDA)បង្ហាញថា សហភាពអឺរ៉ុប បានចំណាយលើវិស័យការពារជាតិខ្ពស់បំផុតក្នុងឆ្នាំ ២០២១ជាមួយនឹងការវិនិយោគសរុប ២១៤ពាន់លានអឺរ៉ូ (ស្មើនឹងជាង ២២៦ពាន់លានដុល្លារ) ពោលគឺកើនឡើង ៦ភាគរយពីឆ្នាំមុន។
ការសិក្សារបស់ EDA រកឃើញថា រដ្ឋសមាជិកសហភាពអឺរ៉ុប បានបង្កើនការចំណាយ ៦ភាគរយក្នុងឆ្នាំ ២០២០ ដែលជាកំណើនខ្ពស់បំផុតឆ្នាំផ្ទួនៗគ្នា ចាប់តាំងពីសហភាពអឺរ៉ុប ផ្លាស់ប្តូរនិន្នាការវិនិយោគយោធារបស់ខ្លួន និងចាប់ផ្តើមការចំណាយលើវិស័យការពារជាតិ ចាប់ពីឆ្នាំ ២០១៥ ពេលដែលពួកគេឆ្លងផុតវិបត្តិហិរញ្ញវត្ថុ៕
