
អន្ដរជាតិ៖ ករណីឆ្លងជំងឺ COVID-19 រីករាលដាលខ្លាំងនៅតាមសាលារៀន និងតាមវិស័យធុរកិច្ច ត្រូវបានរាយការណ៍ដោយអ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គមនៅថ្ងៃសុក្រនេះ នៅតាមតំបន់ជាច្រើនទូទាំងប្រទេសចិន បន្ទាប់ពីគណបក្សកាន់អំណាចកុំម្មុយនិស្ត បន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ។
ទិន្នន័យផ្លូវការបង្ហាញពីការធ្លាក់ចុះករណីឆ្លងថ្មី ប៉ុន្តែទិន្នន័យបែបនេះ ប្រហែលជាអាចគ្របដណ្តប់ចំនួនដ៏ច្រើននៃប្រជាពលរដ្ឋចិនបានឡើយ ក្រោយរដ្ឋាភិបាលកាលពីថ្ងៃពុធ បានប្រកាសបញ្ចប់ការធ្វើតេស្តរកជំងឺ COVID-19 ៕
