
ភ្នំពេញ: នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអ ញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លិបនេះមានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាក លលោកក្នុងមហាសន្និបាតលើកទី៧ របស់ក្លិបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។
ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក តែងតែរៀបចំមហាសន្និបាតរៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេ សនានាជាសមាជិក។ មហាសន្និបាតនេះ ជាវេទិកាដ៏សំខាន់មួយផ្តល់ឱកាសឱ្យប្រទេសជាសមាជិក បានជួបជ ជែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាលើការគ្រប់គ្រងឆ្នេរសមុទ្រ ក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមរបស់ពួកគេ ដើម្បីស្វះស្វែងរកដំណោះស្រាយក្នុងការគ្រប់គ្រងឆ្នេរប្រកបដោយនិរន្តរភាព និងរក្សាបាននូវភាពស្រស់ស្អាត និងការទាក់ទាញទេសចរ។ ជាពិសេសមហាសន្និបាតនេះ ក៏ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅ និងផលិត ផលទេសចរណ៍ផងដែរ។
បន្ទាប់ពីក្លាយជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនៅឆ្នាំ២០១១ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ រួចម្តងមកហើយកាលពីឆ្នាំ២០១៣ នៅរមណីយដ្ឋានឋានសួគ៌បូកគោ ក្នុងខេត្តកំពត។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយមើលឃើញឱកាសផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក តាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតរបស់ក្លិប នៅឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ដាក់ពាក្យទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះជាថ្មីម្តងទៀត។
តាមរយៈសំណើរបស់កម្ពុជា មហាសន្និបាតរបស់ក្លិបលើកទី១៤ ដែលរៀបចំនៅទីក្រុងឆ្នេរសមុទ្រតូយ៉ាម៉ា ប្រទេ សជប៉ុន ឆ្នាំ២០១៩ ក៏បានបោះឆ្នោតជាឯកច្ឆន្ទផ្តល់សិទ្ធិឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះជាលើកទី២ នៅក្នុងឆ្នាំ២០២២ បន្ទាប់ពីពិនិត្យឃើញកម្ពុជា ធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៅឆ្នាំ២០១៣។
មហាសន្និបាតលើកទី១៦ របស់ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលរៀបចំឡើងនៅកម្ពុជានេះ មានរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២២។ មហាសន្និបាតនេះ រៀបចំឡើងក្រោមប្រ ធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។
ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើលោក បានខកខានរៀបចំមហាសន្និបាតនេះអស់រយៈពេលពីរឆ្នាំមកហើយ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។
កម្ពុជា គឺជាប្រទេសដំបូងគេ ដែលរៀបចំមហាសន្និបាតនេះឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។ ដូច្នេះមហាសន្និបាតនេះ ក៏នឹងក្លាយទៅជាការចែករំលែកនូវជោ គជ័យរបស់កម្ពុជា លើកការគ្រប់គ្រងជំងឺកូវីដ-១៩ ដែលជាមេរោគនាំឱ្យកើតវិបត្តិធ្ងន់ធ្ងរលើវិស័យទេសចរណ៍ផងដែរ៕ ដោយ៖ គង់ ឌិន