Mane ស៊ុត​គ្រាប់​ដំបូង​តាំងពី​ខែ​មករា​ តែ Liverpool បាន​ត្រឹម​ស្មើ​នៅ​ទឹកដី Leeds

2021/04/27 09:59:58 am        127

​បាល់ទាត់៖ ​ហង្ស​ក្រហម Liverpool បាន​ខក​ឱកាស​ ៣ពិន្ទុ​ពី​ការប្រកួត​សប្តាហ៍​ទី៣២ នៃ​ក្របខណ្ឌ English Premier League ក្រោយ​បាន​ត្រឹម​ស្មើ​នៅ​ទឹកដី Leeds United ១-១​។ ​ខ្សែប្រយុទ្ធ​សេ​ណេ​ហ្កា​ល់ Sadio Mane ជា​អ្នក​ស៊ុត​បញ្ចូល​ទី​នាំមុខ​នៅ​នាទី​ទី​៣១ ដែលជា​គ្រាប់​ដំបូង​របស់ Mane ក្រោយ​ខក​ខាន​ស៊ុត​បញ្ចូល​ទី​តាំងពី​ខែមករា ពោលគឺ ១០​ប្រកួត​ចុងក្រោយ​ក្នុង​លី​គ​។

​​យ៉ាងណាក្តី​មួយ​គ្រាប់​របស់ Mane មិនមែនជា​គ្រាប់​ជ័យជំនះ​សម្រាប់ Liverpool ឡើយ ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Diego Llorente ជា​អ្នក​តែ​ត​បញ្ចូល​ទី​តាម​ស្មើ​នៅ​ចុង​ម៉ោង​នាទី​ទី៨៧ ទៅហើយ​ឲ្យ Leeds United តាម​ស្មើ ១-១​។ ​ការខកខាន​ ៣ពិន្ទុបាន​ត្រឹម ១ពិន្ទុ​នេះ​ធ្វើឲ្យ Liver​p​o​o​l បន្ត​ឈរ​លេខ៦ ក្នុង​តារាង​មាន ៥៣ពិន្ទុ​ដេញ​ពីក្រោយ​ក្រុម​លេខ៥ តោ​ខៀវ Chelsea ១ពិន្ទុ ខណៈ Leeds ឈរ​លេខ១០ មាន ៤៦ពិន្ទុ​។ ​បរិយាកាស​ការប្រកួត​យប់មិញ​គឺ​ខុសពី​ធម្មតា ក្រោយពី​ការប្រកាស​ការ​បង្កើតពាន European Super League​។

​​អ្នកគាំទ្រ Leeds និង​អ្នកគាំទ្រ​ក្លិប​ផ្សេងទៀត​បាន​ជួបជុំគ្នា​នៅ​ខាងក្រៅ​កីឡដ្ឋាន Elland Road ដើម្បី​ប្រឆាំង​តវ៉ា និង​ការដុត​អាវ Liverpool ផងដែរ​។ ​ក្រោយ​ចប់​ការប្រកួត​អ្នកចាត់ការ Liver​p​o​ol លោក Jurgen Klopp ដែល​ធ្លាប់​រិះគន់​រឿង European Super League នោះបាន​លើកឡើង​ថា ការសំរេច​បង្កើតពាន​នេះ​មិនមាន​ពាក់ព័ន្ធ​ជាមួយ​លោក និង​កីឡាករ​ក្នុង​ក្រុម​ឡើយ ដែលជា​សារ​មួយ​នៃ​ការប្រឆាំង​មិន​គាំទ្រ​។ ​ចំណែក​អ្នកចាត់ការ Leeds លោក Marcelo Bielsa បាន​និយាយ​មិន​ពេញចិត្ត​រឿង Super League នេះឡើយ ហើយ​លើក​ចំៗ​ថា អ្នកមាន​គេ​ចង់​កាន់​តែមាន តែ​ភ្លេច​គិតពី​ផលវិបាក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm