សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យមានការប្រើប្រាស់ថង់ប្លាស្ទីក នៅតាមឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក

2022/12/10 05:47:36 pm        594

 ភ្នំពេញ៖នៅមុនពេលបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្រោមប្រធានបទ«ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូ ដឹកនាំដោយ ឯកឧត្តម មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា៖ ឯកឧត្តម មីឆែល ប៊ូសូល តំណាងឲ្យប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានគោរពជម្រាបជូនសម្ដេចតេជោថា៖ ឯកឧត្តម មានសេចក្តីរីករាយ ដែលបានទទួលដំណឹងថា សម្ដេចតេជោ នឹងធ្វើដំណើរទៅអឺរ៉ុប ពិភាក្សាការស្វែងរកសន្តិភាព ដែលប្រទេសនៅអឺរ៉ុបត្រូវ ការបំផុត ជាពិសេសនៅប្រទេសអ៊ុយក្រែន។ ជាងនោះទៅទៀត ឯកឧត្តមក៏បាន គោរពវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ របស់សម្ដេចតេជោ ក្នុងការគ្រប់គ្រងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ បានយ៉ាងល្អ នាំទៅដល់ការ បើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ ការទទួលថ្នាក់ដឹកនាំ កំពូលៗ មកពីតំបន់និងពិភពលោក មកប្រជុំកំពូលនៅរាជធានីភ្នំពេញនិងនៅពេលនេះរៀបចំដឹកនាំ មហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនៅខេត្តព្រះសីហនុ។

ឯកឧត្តម មីឆែល ប៊ូសូល បានបន្ថែមថា អ្វីជាគំរូ ដែលប្រតិភូ បានកត់សម្គាល់ឃើញនោះគឺ សម្ដេចតេជោបាន ប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ឱ្យទៅជាសក្តានុពល។

សម្តេច បានឆ្លៀតឱកាសកូវីដ១៩ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ អាងប្រព្រឹត្តកម្មទឹកកខ្វក់ លំអទីក្រុងធ្វើឲ្យចរាចរណ៍ធ្វើដំណើរបានយ៉ាងរលូន បានយ៉ាងល្អ និងធ្វើឲ្យភ្លើងភ្លឺចិញ្ចាចដែលអាចនិយាយបានថា ទីក្រុងព្រះសីហនុជាទីក្រុងភ្លឺចិញ្ចាចដ៏ស្រស់បំព្រង។

ជាការឆ្លើយតប សម្ដេច បានថ្លែងអំណរគុណជូនឯកឧត្តម មីឆែល ប៊ូសូល ហើយបានមានប្រសាសន៍ថា កូវីដ១៩ ពិតជាបាននាំមកនូវផលវិបាកដល់យើងមែន ប៉ុន្តែយើងបានគ្រប់គ្រងបានល្អ បានជួយសង្គ្រោះជីវិតមនុស្សប្រមាណ៤ពាន់នាក់មកពីប្រមាណ៧០ប្រទេសដែលជាប់គ្មានកន្លែងចុះចតលើកប៉ាល់វ៉េស្ទើដាម ហើយថ្ងៃនេះជាថ្ងៃទិវាសិទ្ធិមនុស្ស ប្រសិនបើគ្មានសន្តិភាពទេ វាសនាប្រជាជនលើ កប៉ាល់មិនដឹងជាយ៉ាងម៉េច។

សម្តេចថា សន្តិភាពផ្ដល់នូវការរស់រានមានជីវិត និងសិទ្ធិដទៃទៀត ដែលបន្តផ្ដើមចេញពីសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍន៍ ការកសាងសេដ្ឋារចនាសម្ព័ន្ធ រៀបចំបុណ្យសមុទ្រប្រចាំឆ្នាំ តាមខេត្តដែលមានឆ្នេរសមុទ្រជារៀងរាល់ឆ្នាំដើម្បីអភិរក្ស ការពារ អភិវឌ្ឍន៍និងទាក់ទាញទេសចរណ៍ ទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា។

សម្តេចបានបន្ថែមថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពរាល់លក្ខខណ្ឌជាសមាជិកភាពក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ទោះស្ថិតនៅក្នុងកាល:ទេស:ណាក៏ដោយ ហើយក៏បានស្នើសុំឲ្យមាន ការពិចារណាដាក់លក្ខខ័ណ្ឌមួយបន្ថែមទៀតនោះគឺកុំឱ្យមានការប្រើប្រាស់ថង់ប្លាស្ទីកនៅតាមឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm