
ភ្នំពេញ៖ ស្ថិតក្នុងបរិយាកាសដ៏ស្រស់ស្អាតតុបតែងដោយផ្កាភ្ញីស្គុះស្គាយ លាយជាមួយការដាក់តាំងបង្ហាញម៉ូដគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃ ៣ប្រភេទ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkide) បានធ្វើបច្ចុប្បនភាពអំពីដំណើរការនៃការសាងសង់គម្រោងគ្រាប់ពេជ្ររបស់ខ្លួន ដែលមានឈ្មោះថា Orkide The Palace ទៅកាន់ភ្ញៀវកិត្តយសកំពូលៗប្រមាណជាង ២០០នាក់ ឲ្យបានជ្រាបអំពីគម្រោងមួយនេះ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៦A ខ័ណ្ឌជ្រោយចង្វារ។
នៅក្នុងពិធី នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២នេះ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូរទៅនៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍ថា “មកទល់បច្ចុប្បន្ននេះ គម្រោង Orkide The Palace ក្នុងទីក្រុង Orkide The Botanic City បានចាប់ផ្តើមដំណើរការសាងសង់ហើយ ក្រោយចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដៃគូរសាងសង់រួចមក។”លោកបានបន្តថា ក្រុមហ៊ុនដៃគូរកំពុងសាងសង់បុកគ្រឹះជាជំហ៊ានដំបូង ដែលបច្ចុប្បន្ននេះសម្រេចប្រមាណជា ៥០%ហើយទៅលើផ្នែកនេះ រីឯផ្នែកផ្សេងៗបន្តទៀតនឹងដំណើរការទៅមុខ ដោយមិនមានការពន្យារពេលអ្វីទាំំងអស់ទៅតាមផែនការដែលបានគ្រោងទុក។
លោក សុភត្រ្តា បានបង្ហើបឲ្យដឹងអំពីផែនការនៃការនាំមកនូវដៃគូរផ្សេងៗ ដូចជា សាលារៀនអន្តរជាតិ ផ្តល់ជូននូវការអប់រំដល់កូនតូចៗ ម៉ាតផ្គត់ផ្គង់តម្រូវការទំនិញ និងម្ហូបប្រចាំថ្ងៃ ភោជនីយដ្ឋានម៉ាកល្បីៗ ហាងកាហ្វេ ផាប់ ក្លឹបហាត់ប្រាណ សួនច្បារស្រស់បៃតង និង បឹងសិប្បនិមិត្តដ៏ស្រស់ត្រកាល ដើម្បីបំពេញនូវតម្រូវការសព្វជ្រុងជ្រោយរបស់ពលរដ្ឋដែលរស់នៅក្នុងទីក្រុង អ័រគីដេ ឌឹបូតានិច ស៊ីធី ទាំងមូល។
ដោយឡែក លោកក៏បានប្រកាសផ្តល់ជូននូវកម្មវិធីពិសេសដល់អតិថិជន ដែលចាប់អារម្មណ៍ចង់បំពេញក្តីស្រម៉ៃរស់នៅក្នុងគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃរបស់ Orkide The Palace ដោយគ្រាន់តែកក់ទិញវិមានវីឡានេះ នឹងទទួលបាននូវរថយន្តទំនើបម៉ាក Ford XLT 2023 ឬមាសសុទ្ធ 24K ភ្លាមៗផងដែរ។
សូមបញ្ជាក់ថា គម្រោង Orkide the Palace គឺជាគ្រាប់ពេជ្រដ៏មានតម្លៃបំផុតមួយ នៃទីក្រុង Orkide The Botanic City ហើយខ្នងផ្ទះដែលមានក្នុងគម្រោងនេះគឺមានត្រឹមតែ ៥២០ផ្ទះតែប៉ុណ្ណោះ ដោយក្នុងចំនួននេះ មានខ្នងផ្ទះប្រមាណជា ៥០%រួចទៅហើយ ដែលមានម្ចាស់កក់រួចជាស្រេច រីឯតម្លៃវិញគឺចាប់ពី ២៩ម៉ឺនជាងដុល្លារ រហូតទៅដល់ ១.៥លានដុល្លារឯណោះ៕
សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 098 733 333។









