ភ្នំពេញ ៖ បុរសបេីករថយន្តសេរី ទំនើបមួយគ្រឿង មិនដឹងមានកំហឹងមកពីណាបានចុចកញ្ចក់ រថយន្តចុះបាញ់ មេឃមួយគ្រាប់រួចជិះចេញពីកន្លែងហេតុដោយមិនរំខានសមត្ថកិច្ចឡើយបង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។
ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២២ សិ្ថតតាមបណ្ដោយផ្លូវ១១៨ កែងផ្លូវលេខ១៧ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បេីតាម ប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកេីតហេតុបានអោយដឹងថាគេបានឃេីញបុរសម្នាក់ជិះរថយន្តសេរីទំនើបម៉ាក Ram ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BS-2223 ជិះមក ដល់ ផ្លូវ លេខ ១៧ ក៏ឈប់រថយន្តចូលទិញបាយនៅហាងមួយកន្លែងភ្លាមៗ ក៏មានយុវជនម្នាក់មកសុំអោយជួយពន្លត់រថយន្ដដោយសាររថយន្តនោះមានសំលេងលឺខ្លាំងរំខានដល់អ្នកជិតខាងមួយសន្ទុះក្រោយមក ក៏បុរសម្ចាស់រថយន្តRamនោះបេីករថយន្តចេញដល់ ផ្លូវកែងបានចុចកញ្ចក់រថយន្តចុះរួចដកកាំភ្លើង ខ្លី បាញ់ មួយ គ្រាប់ ឡេីងលេីរួចបេីករថយន្ត ជិះចេញពីកន្លែងពីកេីតហេតុបាត់ ។
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយពង្រឹង ភាពអសន្តិសុខ បន្ថែម និងមានវិធានការ ស្រាវជ្រាវ ម្ចាស់រថយន្ត មកផ្ដន្ទាទោស តាមផ្លូវច្បាប់ដែលបានបាញ់បោះសេរីតាមដងផ្លូវសាធារណៈ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស៕ អត្ថបទ៖ កុម្ភះ




