មហាជនជាង បីពាន់នាក់ នឹងជួបជុំគ្នាប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស នៅថ្ងៃស្អែកនេះ

2022/12/11 02:49:02 pm        465

មហាជនប្រមាណជាង ៣០០០ អង្គ/នាក់ មកពីគ្រប់អង្គភាព ស្ថាប័នទាំងអស់ នឹង​មាន​ការ​ជួប ជុំគ្នានៅ​ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ដើម្បីប្រារព្ធ​ ទិវាជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​ឆ្នាំ​​២០២២ ខណៈកម្មវិធីនេះនឹងក្លាយទៅជាយុទ្ធនាការអប់រំដ៏ធំមួយ សម្រាប់ជា​ការ​ពញ្ញាក់​ស្មារតី ឲ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងអំពី អំពើជួញដូរមនុស្ស និង ចូលរួម​បង្ការ​ទប់​ស្កាត់ និងការពារខ្លួនពីអំពើជួញដូរមនុស្ស។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលទូរទស្សន៍ BTVទទួលបាននាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ទិវាជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ឆ្នាំ២០២២ នេះ ត្រូវបានប្រារព្ធធ្វើនៅថ្នាក់ជាតិ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅ​សាលមហោស្រព និងពិព័រណ៍កោះពេជ្រ ដោយមានការជួបជុំពីថ្នាក់ដឹកនាំ ជាន់ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរថ្នាក់ ក្រោម​ជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត កុងស៊ុល និងតំណាងប្រចាំនៅកម្ពុជា ប្រធាន ឬ​តំណាង​អង្គការ សហប្រជាជាតិ អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល តំណាង​គ្រប់​និកាយ​សាសនា សាស្ត្រាចារ្យ សិស្ស និសិ្សត បញ្ញវន្ត និងវិស័យឯកជន ប្រមាណជាង ៣០០០ អង្គ/នាក់ ។

សេចក្តីជូនដំណឹងបានបន្តថា ការប្រារព្ធកម្មវិធីនេះគឺក្នុងគោលបំណង បង្ហាញ​នូវ​ស្មារតី​សាមគ្គី​ភាព និងការយកចិត្តទុកដាក់ ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប និង​ការការពារសិទ្ធិមនុស្សនៅកម្ពុជា។ ជាការបំផុសការយល់ដឹងយ៉ាងទូលំទូលាយអំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការនៃអំពើជួញដូរមនុស្ស។ ធ្វើការផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែង របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដៃគូពាក់ព័ន្ធជាតិ អន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បី​សុវត្ថិភាព និងការអភិវឌ្ឍន៍ជាតិ ។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់បន្ថែមថា ដើម្បីក្លាយ​ជា​យុទ្ធនាការ​អប់រំ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ ក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស សូមលើកទឹកចិត្ត ដល់​គ្រប់​គណៈកម្មាធិការ រាជធានី-ខេត្ត (គ.រ.ប.ជ/គ.ខ.ប.ជ) បន្តកិច្ច​សហការ​ជា​មួយ​វិស័យ​ពាក់​ព័ន្ធ និងដៃគូជាតិ អន្តរជាតិ ឃុំ សង្កាត់ និងសាលារៀន ចាត់តាំងការរៀបចំ ផ្សព្វផ្សាយ តាម​រូប​ភាពផ្សេងៗ នូវសារទាំងឡាយ នៃទិវា ១២ធ្នូ ប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ៖ «រួមគា្នលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ប្រកប​ដោយ​ចីរភាព​» សម្រាប់ជាការពញ្ញាក់ស្មារតី ឲ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងអំពី អំពើជួញដូរមនុស្ស និង ចូលរួមបង្ការទប់ស្កាត់ និងការពារខ្លួនពីអំពើជួញដូរមនុស្ស ។

នេះជាការ​រួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ សន្តិសុខ សុវត្ថិភាពសង្គម និងសន្តិភាពជាតិ ឲ្យមានស្ថេរភាព ដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ស្របតាមគោល​ដៅ​អភិវឌ្ឍន៍​ជាតិ ប្រកបដោយចីរភាព តាមការគ្រោងទុក៕ អត្ថបទ៖ បាន ចក់

 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm