នៅថ្ងៃទី១០ខែធ្នូ ម្សិលមិញ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ(ICC-Angkor) ដោយមានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាច្រើនរូបទៀត បានបន្តចុះពិនិត្យការងារជួសជុល និងអភិរក្សដែលកំពុងអនុវត្ត តាមប្រាសាទមួយចំនួនដូចជា អតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ ព្រលានជល់ដំរី ប្រាសាទជម (ក្រុមព្រះពិធូ) ច្រកខាងកើតប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ៕ ឈិត សាវី







